លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ទី​១២

តើយើងអាចមានសង្ឃឹមអ្វីចំពោះមនុស្សស្លាប់?

​«កុំ​ឲ្យ​ពាក្យ​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​បុត្រ​របស់​លោក ហើយ​ចេញ​មក​»។

យ៉ូហាន ៥:២៨, ២៩

​«មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។

សកម្មភាព ២៤:១៥

​«ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ​ទាំង​អ្នក​តូច​កំពុង​ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​រមូរ​ផ្សេង​ៗ​បាន​ត្រូវ​បើក​ឡើង។ ប៉ុន្តែ រមូរ​មួយ​ទៀត​ក៏​បាន​ត្រូវ​បើក​ឡើង​ដែរ គឺ​រមូរ​ជីវិត។ ឯ​មនុស្ស​ស្លាប់​បាន​ត្រូវ​វិនិច្ឆ័យ​យោង​ទៅ​តាម​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​ទាំង​នោះ ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ សមុទ្រ​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​នោះ​មក​វិញ ហើយ​សេចក្ដី​ស្លាប់​និង​ផ្នូរ ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​នោះ​មក​វិញ​ដែរ។ រួច​ពួក​គេ​បាន​ត្រូវវិនិច្ឆ័យ​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​»។

ការ​បើក​បង្ហាញ ២០:១២, ១៣