ចម្រៀងសរសើរព្រះ ១២៤:១-៨

  • «​បើ​ព្រះ​យេហូវ៉ា​មិន​បាន​នៅ​ជា​មួយ​នឹង​យើង​ទេ​»

    • រួច​ពី​អន្ទាក់​ដែល​ខូច​របស់​នាយ​ព្រាន (​)

    • «​យើង​ទទួល​ជំនួយ​ពី​ព្រះ​ដែល​មាន​នាម​យេហូវ៉ា​»​ (​)

ចម្រៀង​របស់​អ្នក​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង។ ទំនុក​របស់​ដាវីឌ។ ១២៤  ​«​បើ​ព្រះ​យេហូវ៉ា​មិន​បាន​នៅ​ជា​មួយ​នឹង​យើង​ទេ​»​+សូម​ឲ្យ​អ៊ីស្រាអែល​ពោល​ម្ដង​ទៀត​ថា​៖  ២  ​«​បើ​ព្រះ​យេហូវ៉ា​មិន​បាន​នៅ​ជា​មួយ​នឹង​យើង​ទេ+ពេល​ដែល​ពួក​សត្រូវ​ក្រោក​ឡើង​វាយ​ប្រហារ​យើង+  ៣  ពេល​ពួក​គេ​ខឹង​យើង​យ៉ាង​ខ្លាំង+នោះ​ពួក​គេ​ច្បាស់​ជា​ត្របាក់​លេប​យើង​ទាំង​រស់​ជា​មិន​ខាន។+  ៤  ទឹក​នឹង​កញ្ឆក់​យើង​ទៅទឹក​នឹង​ហូរ​ត្របាញ់​ទាញ​នាំ​យើង​ទៅ​បាត់។+  ៥  ទឹក​នឹង​បោក​បក់​សង្គ្រុប​មក​លើ​យើង។  ៦  សូម​ឲ្យ​ព្រះ​យេហូវ៉ា​បាន​ទទួល​ការ​សរសើរព្រោះ​លោក​មិន​ព្រម​ប្រគល់​យើង​ទៅ​ឲ្យ​ពួក​គេ​ធ្វើ​ជា​ចំណី​ទេ។  ៧  យើង​ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​រួច​ពី​អន្ទាក់​របស់​នាយ​ព្រាន។+ អន្ទាក់​នោះ​ខូច ហើយ​យើង​បាន​រួច​ខ្លួន។+  ៨  យើង​ទទួល​ជំនួយ​ពី​ព្រះ​ដែល​មាន​នាម​យេហូវ៉ា+ជា​ព្រះ​ដែល​បាន​បង្កើត​មេឃ​និង​ផែនដី​»។

កំណត់សម្គាល់