ចម្រៀងសរសើរព្រះ ១៥:១-៥
ទំនុករបស់ដាវីឌ។
១៥ ឱព្រះយេហូវ៉ា តើអ្នកណាអាចជាភ្ញៀវក្នុងត្រសាលរបស់លោក?
តើអ្នកណាអាចអាស្រ័យនៅភ្នំបរិសុទ្ធរបស់លោក?+
២ គឺអ្នកដែលដើរដោយទៀងត្រង់។*+
គាត់តែងតែធ្វើអ្វីដែលត្រឹមត្រូវ+ហើយនៅក្នុងចិត្ត គាត់តែងតែនិយាយពាក្យពិត។+
៣ គាត់មិននិយាយបង្កាច់បង្ខូចអ្នកឯទៀត+គាត់មិនធ្វើអាក្រក់ចំពោះអ្នកជិតខាង+ហើយគាត់មិនបង្ខូចកេរ្តិ៍ឈ្មោះរបស់មិត្តភក្ដិឡើយ។*+
៤ គាត់មិនសេពគប់មនុស្សដែលគួរឲ្យស្អប់ខ្ពើមទេ+តែគាត់លើកកិត្តិយសអ្នកដែលកោតខ្លាចព្រះយេហូវ៉ាគាត់តែងតែធ្វើតាមពាក្យសន្យា* ទោះជាត្រូវបង់ប្រយោជន៍ក៏ដោយ។+
៥ គាត់ឲ្យគេខ្ចីប្រាក់ដោយមិនយកការ+ហើយគាត់មិនទទួលសំណូកទាស់នឹងមនុស្សស្លូតត្រង់ទេ។+
អ្នកណាដែលធ្វើអ្វីទាំងនេះនឹងមិនរង្គោះរង្គើឡើយ។+
កំណត់សម្គាល់
^ ឬ«ដើរដោយចិត្តស្មោះឥតងាករេ»
^ ឬ«គាត់មិនធ្វើឲ្យមិត្តភក្ដិអាម៉ាស់មុខ»
^ ន័យត្រង់«សម្បថ»