ចម្រៀងសរសើរព្រះ ៣:១-៨
ទំនុករបស់ដាវីឌ ពេលគាត់រត់គេចពីអាប់សាឡំដែលជាកូនប្រុសរបស់គាត់។+
៣ ឱព្រះយេហូវ៉ាអើយ ហេតុអ្វីសត្រូវរបស់ខ្ញុំមានគ្នាច្រើនម្ល៉េះ?+
ហេតុអ្វីមនុស្សកាន់តែច្រើនលើកគ្នាមកប្រឆាំងនឹងខ្ញុំ?+
២ មនុស្សជាច្រើននិយាយអំពីខ្ញុំថា៖«ព្រះនឹងមិនជួយគាត់ទេ»។+ (ស៊ីឡា)*
៣ ប៉ុន្តែ ឱព្រះយេហូវ៉ា លោកជាខែលការពារជុំវិញខ្ញុំ+ជាសិរីរុងរឿងរបស់ខ្ញុំ+ និងជាអ្នកដែលលើកមុខខ្ញុំឡើង។+
៤ ខ្ញុំនឹងស្រែករកព្រះយេហូវ៉ាហើយលោកនឹងតបឆ្លើយមកខ្ញុំពីភ្នំបរិសុទ្ធរបស់លោក។+ (ស៊ីឡា)
៥ ខ្ញុំនឹងទម្រេតខ្លួន រួចដេកលក់ទៅហើយពេលភ្ញាក់ឡើង ខ្ញុំនៅតែមានសុវត្ថិភាពព្រោះព្រះយេហូវ៉ារមែងជួយខ្ញុំជានិច្ច។+
៦ ខ្ញុំមិនភ័យខ្លាចទេទោះជាមនុស្សរាប់ម៉ឺននាក់ពីគ្រប់ទិសទីមកប្រឆាំងខ្ញុំក៏ដោយ។+
៧ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ! សូមមេត្តាក្រោកឡើងសង្គ្រោះខ្ញុំផង!+
ព្រោះលោកនឹងវាយបំបែកថ្គាមសត្រូវទាំងអស់របស់ខ្ញុំលោកនឹងបំបាក់ធ្មេញរបស់មនុស្សទុច្ចរិត។+
៨ ឱព្រះយេហូវ៉ា លោកជាអ្នកសង្គ្រោះ+លោកឲ្យពរដល់រាស្ត្ររបស់លោក។ (ស៊ីឡា)
កំណត់សម្គាល់
^ មើលនិយមន័យពាក្យ«ស៊ីឡា»