ចម្រៀងសរសើរព្រះ ៧៤:១-២៣
ម៉ាស់គាល។* ទំនុករបស់អេសាភ។+
៧៤ ឱព្រះអើយ ហេតុអ្វីបានជាលោកបោះបង់ចោលពួកយើងរហូតដូច្នេះ?+
ហេតុអ្វីលោកខឹងខ្លាំងរហូតដល់ប្រឆាំងនឹងហ្វូងចៀមក្នុងវាលស្មៅរបស់លោក?+
២ សូមលោកនឹកចាំជនជាតិដែលលោកបានយកទុកជាកម្មសិទ្ធិយូរមកហើយ+គឺកុលសម្ព័ន្ធដែលលោកបានលោះយកមកធ្វើជាមត៌ករបស់លោក+សូមលោកកុំភ្លេចភ្នំស៊ីយ៉ូនដែលលោកអាស្រ័យនៅ។+
៣ សូមលោកផ្ដោតអារម្មណ៍ទៅលើកន្លែងដែលបានត្រូវកម្ទេចចោលជារៀងរហូត+ពួកសត្រូវបានបំផ្លិចបំផ្លាញអ្វីៗទាំងអស់ក្នុងកន្លែងបរិសុទ្ធរបស់លោក។+
៤ ពួកសត្រូវស្រែកហ៊ោក្នុងកន្លែងគោរពប្រណិប័តន៍របស់លោក+ពួកគេដាក់ស្លាកជាសញ្ញានៅទីនោះ។
៥ ពួកគេប្រៀបដូចជាមនុស្សដែលយារពូថៅបម្រុងកាប់ឆ្ការព្រៃស្ដុក។
៦ ពួកគេប្រើពូថៅនិងដំបងដែកបំផ្លាញក្បាច់រចនា+ក្នុងវិហារចោលទាំងអស់។
៧ ពួកគេដុតទីបរិសុទ្ធរបស់លោក+ពួកគេប្រមាថនិងផ្ដួលរំលំត្រសាលដែលជាតំណាងនាមរបស់លោក។
៨ ពួកគេនិងកូនចៅរបស់ពួកគេគិតក្នុងចិត្តថា៖«កន្លែងគោរពប្រណិប័តន៍ព្រះក្នុងទឹកដីនេះ ត្រូវដុតចោលឲ្យអស់»។
៩ មិនមានសញ្ញាសម្គាល់ឲ្យពួកយើងឃើញទៀតហើយក៏លែងមានអ្នកប្រកាសទំនាយទៀតដែរគ្មានអ្នកណាក្នុងចំណោមពួកយើងដឹងថានេះនឹងបន្តដល់ពេលណាឡើយ។
១០ ឱព្រះរបស់ពួកយើងអើយ តើដល់ពេលណាទើបពួកសត្រូវឈប់ប្រមាថមើលងាយលោក?+
តើពួកគេនឹងមិនគោរពនាមរបស់លោករហូតទៅឬ?+
១១ ហេតុអ្វីលោកមិនព្រមលាតដៃស្ដាំរបស់លោក?+
សូមលោកដកដៃចេញពីទ្រូងលោក* ហើយបញ្ចប់ជីវិតពួកគេទៅ។
១២ ប៉ុន្តែ ព្រះជាស្ដេចរបស់ខ្ញុំតាំងពីយូរលង់មកហើយលោកជាអ្នកសង្គ្រោះដ៏អស្ចារ្យនៅផែនដី។+
១៣ លោកអង្រួនសមុទ្រដោយកម្លាំងរបស់លោក+លោកបំបែកក្បាលរបស់សត្វធំសម្បើមនៅក្នុងសមុទ្រ។
១៤ លោកកម្ទេចក្បាលក្រពើ*លោកឲ្យវាដល់ពួកអ្នកដែលរស់នៅតំបន់ស្ងាត់ជ្រងំ ទុកជាអាហារ។
១៥ លោកបើកផ្លូវឲ្យទឹកផុសហូរចេញជាព្រែក+លោកធ្វើឲ្យទន្លេដែលមិនចេះរីងស្ងួត ទៅជាហួតហែងអស់។+
១៦ ថ្ងៃនិងយប់ជារបស់លោកលោកបង្កើតពន្លឺនិងដួងអាទិត្យ។+
១៧ លោកកំណត់ព្រំប្រទល់ទាំងឡាយនៅផែនដី+លោកធ្វើឲ្យមានរដូវក្ដៅនិងរដូវត្រជាក់។+
១៨ ឱព្រះយេហូវ៉ា សូមចាំពាក្យប្រមាថរបស់ពួកសត្រូវមនុស្សខ្វះការពិចារណាទាំងនោះមិនគោរពនាមលោកទាល់តែសោះ។+
១៩ សូមកុំប្រគល់ជីវិត*សត្វលលករបស់លោកដល់សត្វព្រៃហើយសូមកុំភ្លេចរាស្ត្រដ៏វេទនារបស់លោកជារៀងរហូតឡើយ។
២០ សូមចាំអំពីកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងពួកយើងព្រោះទីងងឹតនៅផែនដីមានសុទ្ធតែមនុស្សឃោរឃៅជ្រកកោន។
២១ សូមកុំឲ្យមនុស្សដែលមានចិត្តខ្ទេចខ្ទាំ បែរចេញទាំងខកចិត្តឡើយ+សូមឲ្យមនុស្សទន់ទាបនិងជនក្រីក្រសរសើរនាមលោក។+
២២ ឱព្រះអើយ សូមលោកក្រោកឡើងការពារក្ដីរបស់លោកសូមលោកចាំថាមនុស្សខ្វះការពិចារណាតិះដៀលលោកជារៀងរាល់ថ្ងៃ។+
២៣ សូមកុំភ្លេចអ្វីដែលសត្រូវរបស់លោកនិយាយសម្រែករបស់ពួកអ្នកដែលប្រឆាំងលោក លាន់ឮដល់មេឃឥតឈប់ឈរ។
កំណត់សម្គាល់
^ មើលនិយមន័យពាក្យ«ម៉ាស់គាល»
^ ឬ«ពីក្នុងសម្លៀកបំពាក់របស់លោក»
^ ន័យត្រង់«លេវ៉ាយអាថាន»។ មើលនិយមន័យពាក្យ«លេវ៉ាយអាថាន»
^ មើលនិយមន័យពាក្យ«ជីវិត»