ចម្រៀងសរសើរព្រះ ៩១:១-១៦

  • ការ​ការ​ពារ​នៅ​ក្នុង​ទី​កំបាំង​របស់​ព្រះ

    • ជួយ​ឲ្យ​រួច​ផុត​ពី​អន្ទាក់​របស់​ព្រាន​សត្វ​ស្លាប (​)

    • ជ្រក​កោន​នៅ​ក្រោម​ស្លាប​របស់​ព្រះ (​)

    • មាន​សុវត្ថិភាព​ទោះ​ជា​រាប់​ពាន់​នាក់​ដួល​ស្លាប់​ក៏​ដោយ (​)

    • ទេវតា​បាន​ត្រូវ​បង្គាប់​ឲ្យ​ការ​ពារ (​១១)

៩១  អ្នក​ណា​ដែល​អាស្រ័យ​នៅ​ក្នុង​ទី​កំបាំង​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត+អ្នក​នោះ​នឹង​ជ្រក​ក្រោម​ម្លប់​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។+  ២  ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា​ថា​៖ ​«​លោក​ជា​ទី​ពឹង​ជ្រក​របស់​ខ្ញុំ​និង​ជា​បន្ទាយ​ការ​ពារ​ខ្ញុំ+ហើយ​លោក​ជា​ព្រះ​ដែល​ខ្ញុំ​ទុក​ចិត្ត​»។+  ៣  ព្រោះ​លោក​នឹង​ជួយ​អ្នក​ឲ្យ​រួច​ផុត​ពី​អន្ទាក់​របស់​ព្រាន​សត្វ​ស្លាបនិង​ពី​រោគ​រាត​ត្បាត​ដែល​នាំ​ឲ្យ​វិនាស​អន្តរាយ។  ៤  លោក​នឹង​គ្រប​បាំង​អ្នក​ដោយ​ចំអេង​ស្លាប​របស់​លោកហើយ​នៅ​ក្រោម​ស្លាប​របស់​លោក អ្នក​នឹង​បាន​ជ្រក​កោន។+ សេចក្ដី​ស្មោះ​ត្រង់​របស់​លោក+នឹង​ដូច​ជា​ខែល​ធំ+ និង​ជា​កំពែង​ការ​ពារ​អ្នក។  ៥  អ្នក​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ដែល​គួរ​ឲ្យ​តក់​ស្លុត​នៅ​ពេល​យប់​ឡើយ+ក៏​នឹង​មិន​ភ័យ​ខ្លាច​ព្រួញ​ដែល​បាញ់​មក​នៅ​ពេល​ថ្ងៃ​ដែរ។+  ៦  អ្នក​នឹង​មិន​ភិត​ភ័យ​រោគ​រាត​ត្បាត​ដែល​កើត​ក្នុង​ទី​ងងឹត​ទេហើយ​ក៏​មិន​ភិត​ភ័យ​សេចក្ដី​ហិន​វិនាស​នៅ​ពេល​ថ្ងៃ​ត្រង់​ដែរ។  ៧  ទោះ​បី​ជា​១.០០០​នាក់​ដួល​ស្លាប់​នៅ​ក្បែរ​អ្នកឬ​១០.០០០​នាក់​បាត់​បង់​ជីវិត​នៅ​ខាង​ស្ដាំ​ដៃ​របស់​អ្នក​ក៏​ដោយតែ​អ្នក​នឹង​គ្មាន​ថ្ងៃ​ជួប​រឿង​ដូច​នោះ​ឡើយ។+  ៨  កាល​ដែល​អ្នក​ឃើញ​មនុស្ស​ទុច្ចរិត​ទទួល​ទោសអ្នក​បាន​ត្រឹម​តែ​មើល​ប៉ុណ្ណោះ។  ៩  ដោយ​សារ​អ្នក​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​របស់​ខ្ញុំ​»។ អ្នក​បាន​យក​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ធ្វើ​ជា​ទី​ជ្រក​កោន*របស់​អ្នក។+ ១០  គ្មាន​អន្តរាយ​ណា​នឹង​កើត​ឡើង​ដល់​អ្នក​ទេ+ហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​នឹង​មក​ជិត​លំនៅ​របស់​អ្នក​ដែរ។ ១១  ព្រោះ​លោក​នឹង​បង្គាប់​បណ្ដា​ទេវតា+របស់​លោកឲ្យ​ការ​ពារ​អ្នក​នៅ​គ្រប់​កន្លែង​ដែល​អ្នក​ទៅ។+ ១២  ពួក​គេ​នឹង​ទ្រ​អ្នក​លើ​ដៃ​របស់​ពួក​គេ+ដើម្បី​កុំ​ឲ្យ​ជើង​របស់​អ្នក​ទង្គិច​នឹង​ថ្ម។+ ១៣  អ្នក​នឹង​ជាន់​តោ​ស្ទាវ​និង​ពស់​វែកអ្នក​នឹង​តន្ត្រំ​លើ​សិង្ហ​ស្ទាវ​និង​ពស់​ដ៏​ធំ។+ ១៤  ព្រះ​មាន​ប្រសាសន៍​ថា​៖ ​«​ដោយ​សារ​គាត់​ស្រឡាញ់​ខ្ញុំ នោះ​ខ្ញុំ​នឹង​សង្គ្រោះ​គាត់+ខ្ញុំ​នឹង​ការ​ពារ​គាត់ ព្រោះ​គាត់​ស្គាល់*នាម​របស់​ខ្ញុំ។+ ១៥  គាត់​នឹង​ហៅ​រក​ខ្ញុំ ហើយ​ខ្ញុំ​នឹង​តប​ឆ្លើយ​ទៅ​គាត់+ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​គាត់​ក្នុង​គ្រា​លំបាក+ខ្ញុំ​នឹង​ជួយ​សង្គ្រោះ​គាត់ ហើយ​លើក​តម្កើង​គាត់។ ១៦  ខ្ញុំ​នឹង​ឲ្យ​គាត់​មាន​អាយុ​វែង និង​មាន​សេចក្ដី​សុខ​ក្នុង​ជីវិត+ហើយ​ខ្ញុំ​នឹង​ឲ្យ​គាត់​ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ខ្ញុំ​»។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​បន្ទាយ ឬ​ប៉ម​»​
ឬ​«​ទទួល​ស្គាល់​»​