យ៉ូប ៣៦:១-៣៣

  • អេលីហ៊ូ​លើក​តម្កើង​ភាព​ឧត្តុង្គឧត្តម​របស់​ព្រះ​ដែល​រក​យល់​មិន​បាន (​១​-​៣៣)

    • អ្នក​ដែល​ស្ដាប់​បង្គាប់​នឹង​ចម្រុង​ចម្រើន។ មនុស្ស​ឥត​កោត​ខ្លាច​ព្រះ​នឹង​ត្រូវ​បដិសេធ (​១១​-​១៣)

    • ‹តើ​មាន​អ្នក​បង្រៀន​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ​បាន?› (​២២)

    • យ៉ូប​គួរ​លើក​តម្កើង​ព្រះ (​២៤)

    • «​ព្រះ​គឺ​ខ្ពង់​ខ្ពស់​ហួស​ពី​ការ​ដែល​យើង​អាច​យល់​បាន​»​ (​២៦)

    • ព្រះ​កាន់​កាប់​លើ​ទឹក​ភ្លៀង​និង​រន្ទះ (​២៧​-​៣៣)

៣៦  អេលីហ៊ូ​ស្រដី​បន្ថែម​ទៀត​ថា​៖  ២  ​«​សូម​អត់​ធ្មត់​ស្ដាប់​ខ្ញុំ​ពន្យល់​បន្តិច​សិនព្រោះ​ខ្ញុំ​នៅ​មាន​ពាក្យ​ពេចន៍​ជា​ច្រើន​ដែល​ត្រូវ​និយាយ​តាង​នាម​ព្រះ។  ៣  ខ្ញុំ​នឹង​រៀប​រាប់​យ៉ាង​ក្បោះ​ក្បាយ​អំពី​អ្វី​ដែល​ខ្ញុំ​ដឹងហើយ​ខ្ញុំ​នឹង​ប្រកាស​សេចក្ដី​សុចរិត​របស់​ព្រះ​ដែល​បង្កើត​ខ្ញុំ។+  ៤  សម្ដី​របស់​ខ្ញុំ​គឺ​ជា​ពាក្យ​ពិត​ឥត​ភូត​ភរពាក្យ​ទាំង​នេះ​មក​ពី​លោក​ដែល​មាន​ចំណេះ​សព្វ​គ្រប់។+  ៥  ប្រាកដ​ណាស់ ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា+​ហើយ​លោក​មិន​ដែល​មើល​ងាយ​អ្នក​ណា​ម្នាក់​ឡើយឯ​ការ​យល់​ដឹង​របស់​លោក​វិញ នោះ​ជ្រាល​ជ្រៅ​ខ្លាំង​ណាស់។  ៦  លោក​នឹង​មិន​ទុក​ជីវិត​ឲ្យ​មនុស្ស​ទុច្ចរិត​ឡើយ+ប៉ុន្តែ លោក​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​ដែល​រង​ទុក្ខ​វេទនា។+  ៧  លោក​រមែង​មើល​មនុស្ស​សុចរិត+ ហើយ​លោក​ឲ្យ​ពួក​គេ​គ្រប់​គ្រង​ជា​ស្ដេច*+ពួក​គេ​ទទួល​បាន​កិត្តិយស​ជា​រៀង​រហូត។  ៨  ប៉ុន្តែ បើ​ពួក​គេ​រង​ទុក្ខ​លំបាក​ប្រៀប​ដូច​ជា​ជាប់​ចំណង​ឬ​ជាប់​ខ្នោះ  ៩  លោក​នឹង​បើក​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​អំពី​ទង្វើ​របស់​ខ្លួនពួក​គេ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ដោយ​សារ​តែ​ចិត្ត​អំណួត។ ១០  លោក​បើក​ត្រចៀក​ពួក​គេ​ឲ្យ​ស្ដាប់​ការ​ប្រដៅ​តម្រង់ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ជៀស​ចេញ​ពី​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ១១  បើ​ពួក​គេ​ស្ដាប់​បង្គាប់​ហើយ​បម្រើ​លោកជីវិត​ពួក​គេ​នឹង​ជួប​តែ​ភាព​ចម្រុង​ចម្រើននិង​មាន​សុភមង្គល​រហូត​ដល់​មរណា។+ ១២  ប៉ុន្តែ បើ​ពួក​គេ​មិន​ស្ដាប់​បង្គាប់ ពួក​គេ​នឹង​បាត់​បង់​ជីវិត​ដោយ​មុខ​ដាវ*+ហើយ​ស្លាប់​ទៅ​ទាំង​គ្មាន​ចំណេះ​ដឹង។ ១៣  មនុស្ស​ឥត​កោត​ខ្លាច​ព្រះ*ចេះ​តែ​មាន​គំនុំ​គុំ​កួនសូម្បី​តែ​លោក​ដាក់​ទោស​ពួក​គេ ក៏​ពួក​គេ​មិន​ស្រែក​សុំ​អ្នក​ណា​ឲ្យ​ជួយ​ដែរ។ ១៤  ពួក​គេ​ប្រើ​ជីវិត*រួម​ជា​មួយ​នឹង​ប្រុស​ពេស្យា​នៅ​វិហារ+ពួក​គេ​ស្លាប់​ក្នុង​ពេល​នៅ​ក្មេង​នៅ​ឡើយ។+ ១៥  ប៉ុន្តែ​ព្រះ​សង្គ្រោះ​មនុស្ស អំឡុង​ពេល​ដែល​ពួក​គេ​ជួប​ទុក្ខ​វេទនាលោក​បើក​ត្រចៀក​ពួក​គេ ពេល​ពួក​គេ​រង​ការ​សង្កត់​សង្កិន។ ១៦  លោក​ទាញ​អ្នក​ចេញ​ពី​ទុក្ខ​ដ៏​សែន​ធ្ងន់+ហើយ​នាំ​ទៅ​ដល់​កន្លែង​ធំ​ទូលាយ​ដែល​មាន​សេរី​ភាព+ទាំង​មាន​អាហារ​បរិបូរ​នៅ​លើ​តុ​ដើម្បី​ជា​ការ​សម្រាល​ទុក្ខ​ដល់​អ្នក។+ ១៧  រួច​អ្នក​នឹង​ពេញ​ចិត្ត​ចំពោះ​ការ​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត+ពេល​ការ​វិនិច្ឆ័យ​នោះ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​យុត្តិធម៌។ ១៨  ប៉ុន្តែ សូម​ប្រយ័ត្ន​កុំ​ឲ្យ​កំហឹង​បណ្ដាល​ឲ្យ​អ្នក​ចង​គំនុំ+ហើយ​កុំ​ឲ្យ​អ្នក​វង្វេង​ចេញ​ដោយ​សារ​សំណូក​យ៉ាង​ធំ​ឡើយ។ ១៩  តើ​ការ​ស្រែក​សុំ​ជំនួយ​ឬ​ការ​ខំ​ព្យាយាម​របស់​អ្នកនឹង​ជួយ​អ្នក​ឲ្យ​ជៀស​ផុត​ពី​ទុក្ខ​លំបាក​ឬ?+ ២០  កុំ​ចង់​ឲ្យ​យប់​ឆាប់​មក​ដល់​ឡើយព្រោះ​នោះ​ជា​ពេល​ដែល​មនុស្ស​ត្រូវ​បាត់​ពី​កន្លែង​របស់​ពួក​គេ។ ២១  ចូរ​អ្នក​ប្រយ័ត្ន​កុំ​បែរ​ទៅ​ធ្វើ​អាក្រក់កុំ​គិត​ថា​នោះ​ល្អ​ជាង​ការ​រង​ទុក្ខ​វេទនា​ឲ្យ​សោះ។+ ២២  មើល! ព្រះ​បាន​ត្រូវ​សរសើរ​តម្កើង​ដោយ​សារ​លោក​មាន​ឫទ្ធានុភាព។ តើ​មាន​អ្នក​បង្រៀន​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​លោក​បាន? ២៣  ពេល​លោក​ធ្វើ​អ្វី​មួយ តើ​មាន​អ្នក​ណា​អាច​ជំទាស់*លោក​បាន?+ ឬ​តើ​មាន​អ្នក​ណា​ហ៊ាន​ប្រាប់​លោក​ថា​‹អ្វី​ដែល​លោក​ធ្វើ​គឺ​ខុស›?+ ២៤  សូម​កុំ​ភ្លេច​លើក​តម្កើង​កិច្ចការ​របស់​លោក+ដែល​មនុស្ស​តែង​ច្រៀង​សរសើរ។+ ២៥  មនុស្សជាតិ​ទាំង​ឡាយ​បាន​ឃើញ​កិច្ចការ​ទាំង​នោះពួក​គេ​មើល​អ្វី​ទាំង​នោះ​ពី​ចម្ងាយ។ ២៦  ព្រះ​គឺ​ខ្ពង់​ខ្ពស់​ហួស​ពី​ការ​ដែល​យើង​អាច​យល់​បាន+គ្មាន​អ្នក​ណា​អាច​រាប់​អាយុ​របស់​លោក​បាន​ឡើយ។*+ ២៧  លោក​បង្ហួត​ទឹក​ឡើង​ទៅ​លើ+ ឲ្យ​កើត​ជា​ចំហាយហើយ​ក្លាយ​ទៅ​ជា​កំណក រួច​ទៅ​ជា​តំណក់​ទឹក។ ២៨  រួច​ពពក​បង្អុរ​ភ្លៀង​ចុះ​មក+ស្រោច​ស្រព​លើ​មនុស្ស​គ្រប់​ប្រាណ។ ២៩  តើ​អ្នក​ណា​អាច​យល់​អំពី​ស្រទាប់​ពពកឬ​អំពី​ផ្គរ​លាន់​ដែល​ឮ​ចេញ​ពី​លំនៅ​របស់​លោក​បាន?+ ៣០  មើល! លោក​គ្រប​លំនៅ​របស់​លោក​ដោយ​ផ្លេក​បន្ទោរ+ហើយ​ឲ្យ​ទឹក​គ្រប​ដណ្ដប់​លើ​បាត​សមុទ្រ។ ៣១  លោក​ទ្រ​ទ្រង់​មនុស្ស​ដោយ​អ្វី​ៗ​ទាំង​នេះលោក​ផ្គត់​ផ្គង់​អាហារ​យ៉ាង​បរិបូរ​ដល់​ពួក​គេ។+ ៣២  លោក​កាន់​រន្ទះហើយ​តម្រង់​បាញ់​ឲ្យ​ចំ​គោល​ដៅ។+ ៣៣  ផ្គរ​លាន់​ប្រកាស​អំពី​លោកសូម្បី​តែ​ហ្វូង​សត្វ​ក៏​ប្រាប់​ថា​លោក*កំពុង​មក​ដែរ។

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​លោក​តែង​តាំង​ស្ដេច​»​
ឬ​«​ដោយ​អាវុធ​»​
ឬ​«​អ្នក​ក្បត់​ជំនឿ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​គេ​បញ្ចប់​ជីវិត​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រិះ​គន់ ឬ​ចាប់​កំហុស​»​
ឬ​«​គ្មាន​អ្នក​ណា​អាច​ស្វែង​យល់​ចំនួន​ឆ្នាំ​របស់​លោក​បាន​ឡើយ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្វី​»​