អេសាយ ៤៨:១-២២

  • ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​ស្ដី​បន្ទោស​និង​ធ្វើ​ឲ្យ​ស្អាត​បរិសុទ្ធ (​១​-​១១)

  • ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​ប្រឆាំង​បាប៊ីឡូន (​១២​-​១៦​ក)

  • សេចក្ដី​បង្រៀន​របស់​ព្រះ​នាំ​ឲ្យ​ទទួល​ប្រយោជន៍ (​១៦​ខ​-​១៩)

  • «​ចូរ​ចេញ​ពី​បាប៊ីឡូន​មក!​»​ (​២០​-​២២)

៤៨  ឱ​ពូជ​ពង្ស​យ៉ាកុប​អើយ! ចូរ​នាំ​គ្នា​ស្ដាប់​ចុះ។ អ្នក​បាន​ហៅ​ខ្លួន​តាម​ឈ្មោះ​អ៊ីស្រាអែល+ហើយ​អ្នក​បាន​ចេញ​ពី​ទឹក​របស់​យូដា​មក*អ្នក​បាន​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា+ហើយ​ក៏​ហៅ​រក​ព្រះ​នៃ​អ៊ីស្រាអែល​ដែរតែ​អ្នក​មិន​មែន​ហៅ​រក​លោក​ដោយ​ស្មោះ និង​ដោយ​សុចរិត​ទេ។+  ២  ព្រោះ​អ្នក​ហៅ​ខ្លួន​ថា​ជា​អ្នក​ក្រុង​បរិសុទ្ធ+ហើយ​ស្វែង​រក​ជំនួយ​ពី​ព្រះ​នៃ​អ៊ីស្រាអែល+ដែល​មាន​នាម​ថា​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។  ៣  ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​នូវ​រឿង​ដែល​កើត​ឡើង​តាំង​ពី​បុរាណ​មក។ ពាក្យ​នោះ​បាន​ចេញ​ពី​មាត់​ខ្ញុំ​ទៅ ហើយ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដឹង+ខ្ញុំ​បាន​ចាត់​វិធានការ​ភ្លាម​ៗ ហើយ​រឿង​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត។+  ៤  ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​ជា​មនុស្ស​រឹង​ចចេស​ណាស់ក​របស់​អ្នក​រឹង​ដូច​ជា​ដែក ហើយ​ថ្ងាស​របស់​អ្នក​រឹង​ដូច​ជា​ស្ពាន់។+  ៥  ខ្ញុំ​បាន​ប្រាប់​អ្នក​តាំង​ពី​យូរ​មក​ហើយគឺ​មុន​រឿង​នោះ​កើត​ឡើង ខ្ញុំ​បាន​ឲ្យ​អ្នក​ដឹងដើម្បី​កុំ​ឲ្យ​អ្នក​អាច​និយាយ​ថា​៖ ‹រូប​ព្រះ​របស់​ខ្ញុំ​បាន​សម្រេច​ការ​នោះហើយ​រូប​ឆ្លាក់​និង​រូប​សិត​របស់​ខ្ញុំ​បាន​បង្គាប់​ឲ្យ​រឿង​នោះ​កើត​ឡើង›។  ៦  អ្នក​បាន​ឮ និង​បាន​ឃើញ​រឿង​ទាំង​នោះ​ហើយ។ តើ​អ្នក​នឹង​មិន​ប្រកាស​ទេ​ឬ?+ ចាប់​ពី​ឥឡូវ​នេះ​ទៅ ខ្ញុំ​នឹង​ប្រកាស​រឿង​ថ្មី​ៗ​ឲ្យ​អ្នក​ដឹង+គឺ​រឿង​អាថ៌​កំបាំង​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​មុន។  ៧  ឥឡូវ ខ្ញុំ​កំពុង​បង្កើត​រឿង​ទាំង​នោះ មិន​មែន​ជា​រឿង​តាំង​ពី​យូរ​មក​ទេ។ អ្នក​មិន​ធ្លាប់​ឮ​រឿង​ទាំង​នោះ​ឡើយ។ យ៉ាង​នេះ អ្នក​នឹង​មិន​អាច​និយាយ​ថា​៖ ‹មើល! ខ្ញុំ​ដឹង​រឿង​ទាំង​នោះ​អស់​ហើយ›។  ៨  ទេ! អ្នក​មិន​ដែល​ឮ​ទេ+ ហើយ​ក៏​មិន​ដែល​ដឹង​ដែរនៅ​គ្រា​មុន ត្រចៀក​អ្នក​មិន​បាន​ស្ដាប់​ឡើយ។ ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​ជា​មនុស្ស​ពូកែ​ក្បត់​ណាស់+ហើយ​គេ​ហៅ​អ្នក​ថា​ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាំង​ពី​កំណើត​មក។+  ៩  ប៉ុន្តែ ដោយ​យល់​ដល់​នាម​ខ្ញុំ ខ្ញុំ​នឹង​មិន​បញ្ចេញ​កំហឹង​ទេ+ដោយ​យល់​ដល់​កិត្តិយស​ខ្ញុំ ខ្ញុំ​នឹង​ទប់​ចិត្ត ហើយ​ខ្ញុំ​នឹង​មិន​បំផ្លាញ​អ្នក​ទេ។+ ១០  មើល! ខ្ញុំ​បាន​សម្រិត​សម្រាំង​អ្នក តែ​មិន​ដូច​សម្រិត​សម្រាំង​ប្រាក់​ទេ។+ ខ្ញុំ​បាន​ល្បង*អ្នក​ក្នុង​ឡ​នៃ​សេចក្ដី​វេទនា។+ ១១  ដោយ​យល់​ដល់​ខ្លួន​ខ្ញុំ និង​យល់​ដល់​នាម​ខ្ញុំ នោះ​ខ្ញុំ​នឹង​ចាត់​វិធានការ+ព្រោះ​ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ​អាប់​ឱន​ទេ+ហើយ​ខ្ញុំ​ក៏​មិន​ប្រគល់*សិរី​រុង​រឿង​របស់​ខ្ញុំ​ឲ្យ​អ្នក​ណា​ទៀត​ដែរ។ ១២  ឱ​យ៉ាកុប​អើយ! ចូរ​ស្ដាប់​ខ្ញុំ​ចុះ។ ឱ​អ៊ីស្រាអែល​ជា​អ្នក​ដែល​ខ្ញុំ​បាន​ហៅ​អើយ! ចូរ​ផ្ទៀង​ស្ដាប់​ខ្ញុំ។ ខ្ញុំ​នៅ​តែ​ដដែល​ឥត​ប្រែ​ប្រួល​ឡើយ។+ ខ្ញុំ​ជា​បុគ្គល​ដំបូង​បង្អស់​និង​ជា​បុគ្គល​ចុង​ក្រោយ​បង្អស់។+ ១៣  ខ្ញុំ​បាន​ដាក់​គ្រឹះ​ផែនដី​ដោយ​ផ្ទាល់​ដៃ+ហើយ​ខ្ញុំ​បាន​លាត​សន្ធឹង​មេឃ​ដោយ​ដៃ​ស្ដាំ​របស់​ខ្ញុំ។+ ពេល​ខ្ញុំ​ហៅ​ពួក​វា* ពួក​វា​ក៏​ក្រោក​ឡើង​ព្រម​គ្នា។ ១៤  ចូរ​អ្នក​រាល់​គ្នា​មូល​មក ហើយ​ស្ដាប់​ចុះ។ ក្នុង​ចំណោម​ព្រះ​ទាំង​នោះ តើ​មាន​ព្រះ​ណា​មួយ​បាន​ប្រកាស​ប្រាប់​អំពី​រឿង​ទាំង​នេះ? ឯ​បុគ្គល*ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់+គាត់​នឹង​ប្រព្រឹត្ត​ទៅ​លើ​ស្រុក​បាប៊ីឡូន​តាម​អំពើ​ចិត្ត​គាត់+ហើយ​គាត់​លើក​ដៃ​ទាស់​នឹង​ពួក​ខាល់ដេ។+ ១៥  ខ្ញុំ​បាន​ចេញ​វាចា​ហើយ ខ្ញុំ​ក៏​បាន​ហៅ​គាត់​ដែរ។+ ខ្ញុំ​បាន​នាំ​គាត់​មក ហើយ​ការ​ដែល​គាត់​ធ្វើ​នឹង​សម្រេច​ទាំង​អស់។+ ១៦  ចូរ​ចូល​មក​ជិត​ខ្ញុំ ហើយ​ស្ដាប់​រឿង​នេះគឺ​តាំង​ពី​ដើម​ដំបូង​មក ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សម្ងាត់​ទេ។+ តាំង​ពី​ការ​នោះ​កើត​ឡើង ខ្ញុំ​មាន​វត្តមាន​នៅ​ទី​នោះ​ហើយ​»។ ឥឡូវ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បាន​ចាត់​ខ្ញុំ ហើយ​ផ្ដល់​ឫទ្ធានុភាព​របស់​លោក​ដល់​ខ្ញុំ។ ១៧  ព្រះ​យេហូវ៉ា​ជា​អ្នក​លោះ​អ្នក​រាល់​គ្នា និង​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល។+ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នាខ្ញុំ​ជា​អ្នក​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ប្រយោជន៍+និង​ជា​អ្នក​ណែនាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​គួរ​ដើរ។+ ១៨  បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​បញ្ញត្តិ​ខ្ញុំ+នោះ​សេចក្ដី​សុខ​សាន្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ជា​ទន្លេ+ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​នឹង​ដូច​ជា​រលក​សមុទ្រ​ដែរ។+ ១៩  ឯ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​មាន​ច្រើន​ដូច​ជា​ខ្សាច់គឺ​ពូជ​ពង្ស​របស់​អ្នក​រាល់​គ្នា​នឹង​មាន​ច្រើន​ដូច​ជា​គ្រាប់​ខ្សាច់។+ ឈ្មោះ​អ៊ីស្រាអែល​នឹង​មិន​ត្រូវ​កាត់​ចេញ ឬ​ត្រូវ​បំផ្លាញ​ពី​មុខ​ខ្ញុំ​ឡើយ​»។ ២០  ចូរ​ចេញ​ពី​បាប៊ីឡូន​មក!+ ចូរ​រត់​ចេញ​ពី​ពួក​ខាល់ដេ! ចូរ​ផ្សាយ​ដោយ​អំណរ! ចូរ​ប្រកាស​ទៅ!+ ចូរ​ប្រាប់​មនុស្ស​នៅ​ចុង​ផែនដី​ឲ្យ​បាន​ដឹង។+ ចូរ​ប្រកាស​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​លោះ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក​ហើយ។+ ២១  កាល​ដែល​លោក​នាំ​ពួក​គេ​ដើរ​ឆ្លង​កាត់​តំបន់​ស្ងាត់​ជ្រងំ+ ពួក​គេ​មិន​បាន​ស្រេក​ទឹក​ទេ ព្រោះ​លោក​បាន​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ថ្ម​សម្រាប់​ពួក​គេគឺ​លោក​បាន​បណ្ដាល​ឲ្យ​ថ្ម​ដា​ប្រេះ​ចេញ​ពី​គ្នា ហើយ​ធ្វើ​ឲ្យ​ទឹក​ធ្លាយ​ចេញ​មក​»។+ ២២  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​សេចក្ដី​សុខ​សាន្ត​ដល់​មនុស្ស​ទុច្ចរិត​ទេ​»។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កើត​ចេញ​ពី​យូដា​មក​»​
ឬ​«​ពិនិត្យ​»។ ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ជ្រើស​រើស​»​
ឬ​«​ចែក​រំលែក​»​
នេះ​សំដៅ​លើ​មេឃ​និង​ផែនដី
សំដៅ​លើ​ស៊ីរូស