លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ចាំ​យាម!

តើសាក្សីព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាអំពីរបបប្រល័យពូជសាសន៍របស់ហ៊ីត្លែរ? តើគម្ពីរចែងយ៉ាងណា?

តើសាក្សីព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាអំពីរបបប្រល័យពូជសាសន៍របស់ហ៊ីត្លែរ? តើគម្ពីរចែងយ៉ាងណា?

 នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២៣ មនុស្ស​ជា​ច្រើន​នឹង​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​របប​ប្រល័យ​ពូជ​សាសន៍​របស់​ហ៊ីត្លែរ។ របប​ដ៏​សាហាវ​ព្រៃ​ផ្សៃ​នេះ​បាន​កើត​ឡើង​ជាង​៧៥​ឆ្នាំ​កន្លង​មក​ហើយ។ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​លោក​អ្នក​ឆ្ងល់​ថា ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​របប​ប្រល័យ​ពូជ​សាសន៍​នេះ​កើត​ឡើង​ដូច្នេះ?

 ជនជាតិ​យូដា​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង​ដែល​មក​ពី​របប​ប្រល័យ​ពូជ​សាសន៍​នេះ។ មនុស្ស​រាប់​លាន​នាក់​បាន​ត្រូវ​គេ​សម្លាប់​តាម​របៀប​ដ៏​ឃោរឃៅ។ សមាជិក​នៃ​ក្រុម​ផ្សេង​ៗ​ក៏​បាន​ត្រូវ​គេ​បៀតបៀន​និង​សម្លាប់​នៅ​ក្នុង​របប​នេះ​ដែរ។ ក្នុង​ចំណោម​ពួក​គេ​ក៏​មាន​សាក្សី​ព្រះ​យេហូវ៉ា​ផង​ដែរ ដោយ​សារ​ពួក​គេ​មាន​ជំនឿ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។

​«​សេចក្ដី​សង្ឃឹម​នៅ​ថ្ងៃ​អនាគត​»​

 មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​ថា​របប​ប្រល័យ​ពូជ​សាសន៍​ដូច​នេះ​អាច​កើត​ឡើង​ម្ដង​ទៀត។ ប៉ុន្តែ គម្ពីរ​សន្យា​ថា​នៅ​ថ្ងៃ​អនាគត រឿង​ដ៏​ខ្លោច​ផ្សា​ដូច​នេះ​នឹង​មិន​មាន​ទៀត​ទេ។

  •   ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖‹ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​នូវ​គំនិត​ដែល​ខ្ញុំ​កំពុង​គិត​ចំពោះ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​សាន្ត មិន​មែន​សេចក្ដី​វេទនា​ទេ ហើយ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ›​»។—យេរេមា ២៩:១១ a

 សេចក្ដី​សង្ឃឹម​នេះ​នឹង​ក្លាយ​ជា​ការ​ពិត ពេល​ដែល​ព្រះ​យេហូវ៉ា​បំផ្លាញ​អំពើ​អាក្រក់ ហើយ​ធ្វើ​ឲ្យ​អ្វី​ដែល​ខូច​អាក្រក់​ទៅ​ជា​ល្អ​ប្រសើរ​ឡើង​វិញ។ មិន​យូរ​ទៀត​លោក​នឹង . . .

 លោក​អ្នក​អាច​ទុក​ចិត្ត​សេចក្ដី​សង្ឃឹម​ដ៏​សម្រាល​ទុក្ខ​នេះ​ដែល​មាន​ក្នុង​គម្ពីរ។ ដើម្បី​ដឹង​មូលហេតុ​ដែល​លោក​អ្នក​អាច​ទុក​ចិត្ត​បាន យើង​សូម​អញ្ជើញ​លោក​អ្នក​សាក​ល្បង​វគ្គ​សិក្សា​គម្ពីរ​ដែល​យើង​បាន​រៀប​ចំ​ឡើង​ដោយ​ឥត​គិត​ថ្លៃ។

a យេហូវ៉ា​ជា​នាម​របស់​ព្រះ។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨