លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Marek M. Berezowski/Anadolu Agency via Getty Images

ចូរ​ចាំ​យាម!

សង្គ្រាមនៅអ៊ុយក្រែនឈានចូលដល់ឆ្នាំទី២ តើគម្ពីរផ្ដល់សេចក្ដីសង្ឃឹមអ្វី?

សង្គ្រាមនៅអ៊ុយក្រែនឈានចូលដល់ឆ្នាំទី២ តើគម្ពីរផ្ដល់សេចក្ដីសង្ឃឹមអ្វី?

 នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ គឺ​ជា​ខួប​មួយ​ឆ្នាំ​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន។ យោង​ទៅ​តាម​សេចក្ដី​រាយ​ការណ៍​ខ្លះ​បាន​រៀប​រាប់​ថា​មាន​ទាហាន​អ៊ុយក្រែន​និង​រុស្ស៊ី​ប្រហែល​៣០០.០០០​នាក់​បាន​ស្លាប់​ឬ​រង​របួស ហើយ​គេ​គិត​ថា​ជន​ស៊ីវិល​ប្រហែល​៣០.០០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​នោះ។ ប៉ុន្តែ ចំនួន​សរុប​នៃ​អ្នក​ស្លាប់​ប្រហែល​ជា​មាន​ច្រើន​ជាង​នេះ។

 គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ មើល​ទៅ​សង្គ្រាម​នេះ​នឹង​មិន​ត្រូវ​បញ្ចប់​ទេ។

  •   នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣ វិទ្យុជាតិ​មួយ(​NPR​) បាន​ផ្សាយ​ថា​៖​«​ជិត​មួយ​ឆ្នាំ​ហើយ​ដែល​ទាហាន​រុស្ស៊ី​បាន​វាយ​លុក​អ៊ុយក្រែន ហើយ​មើល​ទៅ​គ្មាន​សញ្ញា​សម្គាល់​ណា​ដែល​បញ្ជាក់​ថា​សង្គ្រាម​នេះ​នឹង​ចប់​ឡើយ។ ម្យ៉ាង​ទៀត តាម​មើល​ទៅ​ភាគី​ទាំង​សង​ខាង​គ្មាន​មួយ​ណា​ឈ្នះ​ទេ ហើយ​ក៏​ពិបាក​រក​ដំណោះ​ស្រាយ​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​ដែរ​»។

 គឺ​ជា​រឿង​ធម្មតា​ទេ​ដែល​មនុស្ស​ជា​ច្រើន​ពិបាក​ចិត្ត ដោយ​សារ​សង្គ្រាម​នេះ​និង​សង្គ្រាម​ឯ​ទៀត បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លូត​ត្រង់​នៅ​ទូ​ទាំង​ពិភព​លោក​ឈឺ​ចាប់​និង​រង​ទុក្ខ​វេទនា។ តើ​គម្ពីរ​ផ្ដល់​សេចក្ដី​សង្ឃឹម​អ្វី? តើ​សង្គ្រាម​នឹង​លែង​មាន​ទៀត​ទេ?

សង្គ្រាម​មួយ​ដែល​នឹង​បញ្ចប់​សង្គ្រាម​ទាំង​អស់

 គម្ពីរ​ចែង​អំពី​សង្គ្រាម​មួយ​ដែល​នឹង​សង្គ្រោះ​មនុស្សជាតិ មិន​មែន​ដើម្បី​បំផ្លាញ​ឡើយ។ សង្គ្រាម​នេះ​បាន​ត្រូវ​ហៅ​ថា​អាម៉ាគេដូន ដែល​បាន​ត្រូវ​រៀប​រាប់​ថា​ជា​«​សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»។ (​ការ​បើក​បង្ហាញ ១៦:១៤, ១៦​) តាម​រយៈ​សង្គ្រាម​នេះ ព្រះ​នឹង​បំបាត់​ចោល​ការ​គ្រប់​គ្រង​របស់​មនុស្ស​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ជា​ច្រើន។ ដើម្បី​ដឹង​ថា​តើ​សង្គ្រាម​អាម៉ាគេដូន​នឹង​ធ្វើ​ឲ្យ​មាន​សន្តិភាព​ដ៏​ស្ថិត​ស្ថេរ​តាម​របៀប​ណា សូម​អាន​អត្ថបទ​ដូច​ខាង​ក្រោម​៖