លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទស្សនាវដ្ដីប៉មយាម លេខ ១ ២០២១ | ហេតុ​អ្វី​អធិដ្ឋាន?

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ព្រះ​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ឬ​ទេ? បើ​ដូច្នេះ​មែន មិន​មែន​មាន​តែ​អ្នក​ប៉ុណ្ណោះ​ទេ​ដែល​មាន​អារម្មណ៍​បែប​នេះ។ មនុស្ស​ជា​ច្រើន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ ប៉ុន្តែ​បញ្ហា​របស់​ពួក​គេ​នៅ​តែ​មាន។ អត្ថបទ​បន្ត​បន្ទាប់​នេះ​នឹង​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​អាច​ប្រាកដ​ថា ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង មូលហេតុ​ដែល​លោក​មិន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ខ្លះ និង​អំពី​របៀប​ដែល​យើង​អាច​អធិដ្ឋាន​ដើម្បី​ឲ្យ​ព្រះ​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​របស់​យើង។

 

អ្វី​ដែល​មនុស្ស​និយាយ​អំពី​សេចក្ដី​អធិដ្ឋាន

តើ​ការ​អធិដ្ឋាន​គឺ​ជា​អំណោយ​ដ៏​ពិសេស​មួយ​ពី​ព្រះ​ឬ​ជា​ទម្លាប់​ដែល​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ?

តើ​ព្រះ​ពិត​ជា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ឬ​ទេ?

គម្ពីរ​បញ្ជាក់​ថា​ព្រះ​ស្ដាប់​យើង នៅ​ពេល​ដែល​យើង​អធិដ្ឋាន​ទៅ​លោក​ដោយ​របៀប​ត្រឹម​ត្រូវ។

ហេតុ​អ្វី​ព្រះ​មិន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​ទាំង​អស់?

គម្ពីរ​បង្ហាញ​ថា​ព្រះ​នឹង​ឆ្លើយ​តប​ឬ​មិន​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​បែប​ណា​ខ្លះ។

តើ​អ្នក​ត្រូវ​អធិដ្ឋាន​តាម​របៀប​ណា​ដើម្បី​ឲ្យ​ព្រះ​ស្ដាប់?

យើង​និយាយ​ជា​មួយ​ព្រះ​នៅ​កន្លែង​ណា​និង​ពេល​ណា​ក៏​បាន ហើយ​យើង​អាច​និយាយ​ទៅ​កាន់​លោក​ដោយ​ឮ​ៗ​ឬ​នៅ​ក្នុង​ចិត្ត។ លោក​យេស៊ូ​បាន​ជួយ​យើង​ឲ្យ​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទៀត​ផង។

តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

តើ​តាម​របៀប​ណា​សេចក្ដី​អធិដ្ឋាន​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក?

តើ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ឬ​ទេ?

គម្ពីរ​ចែង​ថា​ពេល​ដែល​អ្នក​អធិដ្ឋាន​ទៅ​ព្រះ លោក​ស្ដាប់​ហើយ​ចង់​ជួយ​អ្នក។