ទស្សនាវដ្ដី ប៉ម យាម
លេខ ៣ ២០១៨ | តើព្រះយកចិត្តទុកដាក់នឹងលោកអ្នកឬទេ?
តើព្រះយកចិត្តទុកដាក់នឹងលោកអ្នកឬទេ?
ពេលមហន្តរាយកើតឡើង ឬមនុស្សរងទុក្ខហើយស្លាប់ យើងប្រហែលជាឆ្ងល់ថាតើព្រះឃើញឬយកចិត្តទុកដាក់អំពីរឿងនោះឬយ៉ាងណា។ គម្ពីរចែងថា៖
«ព្រោះភ្នែករបស់ព្រះយេហូវ៉ាមើលពួកអ្នកសុចរិត ហើយត្រចៀករបស់លោកស្ដាប់ការអង្វរសុំរបស់ពួកគេ តែព្រះយេហូវ៉ាប្រឆាំងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់»។—ពេត្រុសទី១ ៣:១២
ទស្សនាវដ្ដីប៉មយាមលេខនេះនឹងបង្ហាញរបៀបដែលព្រះជួយយើង និងអ្វីដែលលោកកំពុងធ្វើដើម្បីបំបាត់ចោលទុក្ខវេទនាសព្វបែបយ៉ាង។
«តើព្រះនៅឯណា?»
តើរឿងខ្លោចផ្សាដែលកើតឡើងធ្វើឲ្យអ្នកឆ្ងល់ថា ព្រះយកចិត្តទុកដាក់នឹងអ្នកផ្ទាល់ឬទេ?
តើព្រះចាប់អារម្មណ៍នឹងអ្នកឬទេ?
តើមានភ័ស្តុតាងអ្វីដែលបង្ហាញថាព្រះចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់អ្នក?
តើព្រះយល់អំពីអ្នកឬទេ?
ព្រះស្គាល់យ៉ាងច្បាស់អំពីយើងនិងហ្សែនរបស់យើង នេះពង្រឹងទំនុកចិត្តយើងថាលោកពិតជាយល់អំពីយើងយ៉ាងល្អិតល្អន់។
តើព្រះមានក្ដីអាណិតអាសូរឬទេ?
បទគម្ពីរពង្រឹងទំនុកចិត្តយើងថាព្រះចាប់អារម្មណ៍ យល់ និងអាណិតអាសូរយើង។
ទុក្ខវេទនា តើជាការដាក់ទោសពីព្រះឬ?
តើព្រះប្រើជំងឺ ឬទុក្ខវេទនាដើម្បីដាក់ទោសមនុស្សចំពោះអំពើខុសឆ្គងរបស់ពួកគេទេ?
តើអ្នកណាជាអ្នកបណ្ដាលឲ្យមានទុក្ខវេទនា?
គម្ពីរដែលជាបណ្ដាំរបស់ព្រះបង្ហាញអំពីមូលហេតុសំខាន់បីយ៉ាង ដែលនាំឲ្យមនុស្សជាតិរងទុក្ខវេទនា។
មិនយូរទៀត ព្រះនឹងបំបាត់ចោលទុក្ខវេទនាទាំងអស់
ក៏ប៉ុន្តែ តើតាមរបៀបណាយើងដឹងថាព្រះនឹងបំបាត់ចោលទុក្ខវេទនានិងភាពអយុត្តិធម៌ទាំងអស់?
តើការយកចិត្តទុកដាក់របស់ព្រះអាចជួយអ្នកយ៉ាងដូចម្ដេច?
បទគម្ពីរពង្រឹងជំនឿយើងទៅលើសេចក្ដីសន្យាដ៏អស្ចារ្យរបស់ព្រះសម្រាប់ថ្ងៃអនាគត។
តើព្រះមានអារម្មណ៍យ៉ាងណាចំពោះទុក្ខវេទនារបស់លោកអ្នក?
បទគម្ពីរទាំងនេះអាចជួយអ្នកឲ្យយល់អំពីអារម្មណ៍របស់ព្រះចំពោះទុក្ខវេទនារបស់អ្នក។