លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទស្សនាវដ្ដីប៉មយាម លេខ ៣ ២០២១ | តើអ្នកអាចមានអនាគតដ៏ល្អប្រសើរយ៉ាងដូចម្ដេច?

តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​បាន​អនាគត​ដ៏​ល្អ​ប្រសើរ? អត្ថបទ​ក្នុង​ទស្សនាវដ្ដី​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ពិនិត្យ​ពិចារណា​នូវ​ជម្រើស​របស់​អ្នក ហើយ​នឹង​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ប្រភព​តែ​មួយ​គត់​ដែល​ធានា​ថា​អ្នក​នឹង​មាន​អនាគត​ដ៏​ល្អ​ប្រសើរ។

 

មនុស្សទាំងអស់ចង់បានអនាគតដ៏ល្អប្រសើរ

ពេលមានព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដែលមិនបានរំពឹងទុក តើអ្នកអាចទុកចិត្តការណែនាំរបស់អ្នកណា?

តើអនាគតរបស់អ្នកពិតជាផ្អែកទៅលើអ្វី?

មនុស្សជាច្រើនដែលមើលហោរាសាស្ត្រ មើលហុងស៊ុយ ឬសែនជីដូនជីតា ហើយមានជំនឿទៅលើការចាប់ជាតិ ជឿថាអ្វីមួយដែលពួកគេមើលមិនឃើញកំពុងតែគ្រប់គ្រងទៅលើអនាគតរបស់ពួកគេ។

តើការអប់រំនិងលុយអាចធានាថាអ្នកនឹងមានអនាគតដ៏ល្អប្រសើរទេ?

មនុស្សជាច្រើនយល់ឃើញថាការអប់រំនិងទ្រព្យសម្បត្តិច្រើន មិនបានផ្ដល់លទ្ធផលដូចអ្វីដែលពួកគេបានរំពឹងទុកនោះទេ។

តើការធ្វើជាមនុស្សល្អប៉ុណ្ណោះអាចធានាថាអ្នកនឹងមានអនាគតដ៏ល្អប្រសើរទេ?

ការធ្វើជាមនុស្សល្អគឺជារឿងសំខាន់ ប៉ុន្តែនេះមិនគ្រប់គ្រាន់ទេដើម្បីធានាថាយើងនឹងមានអនាគតដ៏ល្អប្រសើរ។

តើមានការណែនាំដែលគួរឲ្យទុកចិត្តដើម្បីមានអនាគតដ៏ល្អឬទេ?

ពេលធ្វើការសម្រេចចិត្ត ធម្មតាយើងពិភាក្សាជាមួយនឹងអ្នកណាដែលមានវ័យចាស់ជាង ហើយមានប្រាជ្ញាជាងយើង។ ស្រដៀងគ្នាដែរ យើងអាចរកការណែនាំដ៏គួរឲ្យទុកចិត្តអំពីអនាគតរបស់យើង។

របៀបដែលអ្នកអាចមានអនាគតដ៏ល្អប្រសើរ

តើអ្នកគិតថាអ្នកអាចទទួលបានអនាគតដ៏ល្អប្រសើរតាមរបៀបណា?