លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យោបល់​សម្រាប់​សិក្សា

មនុស្ស​ស្មោះ​ត្រង់​ធ្វើ​តាម​ពាក្យ​សម្បថ

មនុស្ស​ស្មោះ​ត្រង់​ធ្វើ​តាម​ពាក្យ​សម្បថ

សូម​អាន អ្នក​សម្រេច​ក្ដី ១១:៣០​-​៤០​ដើម្បី​រៀន​ពី​កំណត់​ហេតុ​របស់​យែបថា​និង​កូន​ស្រី​គាត់​អំពី​ការ​ធ្វើ​តាម​ពាក្យ​ស្បថ។

ចូរ​ពិចារណា​អំពី​បរិបទ។ តើ​ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ស្មោះ​ត្រង់​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ស្បថ​ជូន​ព្រះ​យេហូវ៉ា? (​ជប. ៣០:២​) តើ​យែបថា​និង​កូន​ស្រី​របស់​គាត់​បាន​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គាត់​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា?—អសក. ១១:៩​-​១១, ១៩​-​២៤, ៣៦

ចូរ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ថែម​ទៀត។ តើ​យែបថា​សន្យា​អ្វី​នឹង​ព្រះ​យេហូវ៉ា ហើយ​តើ​ពាក្យ​របស់​គាត់​មាន​អត្ថន័យ​យ៉ាង​ណា? (​w​១៦.០៤ ទំ.៦ វ.១២​) តើ​យែបថា​និង​កូន​ស្រី​របស់​គាត់​បាន​ធ្វើ​ការ​លះ​បង់​អ្វី​ខ្លះ​ដើម្បី​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​គាត់? (​w​១៦.០៤ ទំ.៦​-​៧ វ.១៤​-​១៦​) តើ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​ប្រហែល​ជា​ស្បថ​អំពី​អ្វី​ខ្លះ?—w​១៧.០៤ ទំ.៦​-​៩ វ.១០​-​១៩

ចូរ​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន។ សូម​សួរ​ខ្លួន​ថា​៖

  • ‹តើ​អ្វី​អាច​ជួយ​ខ្ញុំ​ឲ្យ​រក្សា​ពាក្យ​សម្បថ​របស់​ខ្លួន​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ?› (​w​២០.០៣ ទំ.១៣ វ.២០​)

  • ‹តើ​ខ្ញុំ​អាច​ធ្វើ​ការ​លះ​បង់​អ្វី​ខ្លះ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង?›

  • ‹តើ​ខ្ញុំ​អាច​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​បំពេញ​ពាក្យ​សម្បថ​របស់​ខ្ញុំ​ពេល​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​ដូច​ម្ដេច?› (​ម៉ាថ. ១៩:៥, ៦; អេភ. ៥:២៨​-​៣៣​)