លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«លោករមែងគិតអំពីអ្នករាល់គ្នា»

«លោករមែងគិតអំពីអ្នករាល់គ្នា»

ទោះ​បើ​មនុស្ស​នៅ​ជុំ​វិញ​អ្នក​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ក៏​ដោយ មាន​បុគ្គល​ម្នាក់​ដែល​នឹង​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ឬ​បោះ​បង់​អ្នក​ឡើយ។ តើ​បុគ្គល​នោះ​ជា​អ្នក​ណា?

ស្ដេច​ដាវីឌ​នៅ​សម័យ​បុរាណ​បាន​និយាយ​ថា​៖ ​«​ទោះ​ជា​ឪពុក​ម្ដាយ​បោះ​បង់​ចោល​ខ្ញុំ​ក្ដី ព្រះ​យេហូវ៉ា​នឹង​ទទួល​យក​ខ្ញុំ​»។—ចម្រៀង​សរសើរ​ព្រះ ២៧:១០

ព្រះ​យេហូវ៉ា​ជា ​«​បិតា​នៃ​សេចក្ដី​មេត្តា​ករុណា និង​ជា​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង លោក​សម្រាល​ទុក្ខ​យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង​»។—កូរិនថូស​ទី២ ១:៣, ៤

​«​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពីព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។—ពេត្រុស​ទី១ ៥:៧

ដើម្បី​រៀន​ថែម​ទៀត​ថា​ព្រះ​ចង់​ជួយ​អ្នក សូម​មើល​មេ​រៀន​ទី​០៨​ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។ អ្នក​អាច​ថត​ចម្លង​ដោយ​ឥត​គិត​ថ្លៃ​នៅ​www.mt1130.com/km