ភ្ញាក់ រឭក!
លេខ ១ ២០២០ | ការធូរស្រាលពីការតានតឹងចិត្ត
ការតានតឹងចិត្តគឺកាន់តែកើនឡើង។ ប៉ុន្តែមានអ្វីជាច្រើនដែលអ្នកអាចធ្វើដើម្បីធូរស្រាលពីការតានតឹងចិត្ត។
តើអ្នកតានតឹងចិត្តឬទេ?
មានអ្វីជាច្រើនដែលអ្នកអាចធ្វើដើម្បីកុំឲ្យអារម្មណ៍តានតឹងចិត្តគ្របសង្កត់អ្នក។
តើការតានតឹងចិត្តបណ្ដាលមកពីអ្វី?
សូមកត់សម្គាល់អ្វីខ្លះដែលបណ្ដាលឲ្យមានអារម្មណ៍តានតឹងចិត្ត ហើយតើអ្វីទាំងនេះមានឥទ្ធិពលទៅលើអ្នកឬទេ?
តើការតានតឹងចិត្តជាអ្វី?
ការតានតឹងចិត្តជាអ្វីដែលមានជាទូទៅក្នុងជីវិត។ សូមពិនិត្យមើលអំពីរបៀបដែលការតានតឹងចិត្តច្រើនពេក អាចមានឥទ្ធិពលលើរូបកាយរបស់អ្នក។
តើអ្នកអាចធ្វើអ្វីពេលមានការតានតឹងចិត្ត?
សូមពិនិត្យមើលគោលការណ៍ខ្លះដែលមានប្រយោជន៍ ដែលអាចជួយអ្នកឲ្យប្រឈមមុខនឹងការតានតឹងចិត្តបានល្អប្រសើរជាង ហើយក៏ប្រហែលជាអាចកាត់បន្ថយភាពតានតឹងចិត្តបានដែរ។
អ្នកអាចមានជីវិតដែលគ្មានការតានតឹងចិត្ត
យើងមិនអាចបំបាត់ចោលអ្វីៗទាំងអស់ដែលបណ្ដាលឲ្យយើងមានអារម្មណ៍តានតឹងចិត្តទេ។ ប៉ុន្តែព្រះយេហូវ៉ាអាច។
«ចិត្តស្ងប់នាំឲ្យមានសុខភាពល្អ»
ពាក្យទាំងនេះដែលមាននៅសុភាសិត ១៤:៣០ បង្ហាញអំពីប្រាជ្ញាក្នុងគម្ពីរដែលមានប្រយោជន៍ជានិច្ច។