សុខភាព
គម្ពីរមិនមែនជាសៀវភៅខាងវេជ្ជសាស្ត្រទេ។ ប៉ុន្តែ គម្ពីរមានការណែនាំដែលជួយឲ្យមានសុខភាពល្អក្នុងជីវិត។ សូមពិចារណាគោលការណ៍គម្ពីរខ្លះដែលអាចជួយអ្នកឲ្យមានសុខភាពល្អប្រសើរជាង។
ការថែទាំរូបកាយរបស់អ្នក
គោលការណ៍គម្ពីរ: «គ្មានអ្នកណាស្អប់រូបកាយរបស់ខ្លួនទេ តែគេតែងចិញ្ចឹមហើយស្រឡាញ់ថ្នាក់ថ្នម»។—អេភេសូរ ៥:២៩
អត្ថន័យ: គោលការណ៍គម្ពីរនេះលើកទឹកចិត្តឲ្យយើងថែទាំសុខភាពយើង។ សេចក្ដីរាយការណ៍មួយបង្ហាញថា បញ្ហាសុខភាពជាច្រើនគឺមកពីរបៀបរស់នៅរបស់មនុស្ស។ ដូច្នេះ ការជ្រើសរើសយ៉ាងត្រឹមត្រូវអំពីរបៀបរស់នៅ អាចនាំឲ្យមានសុខភាពល្អជាង។
អ្វីដែលអ្នកអាចធ្វើ:
-
ចំណីអាហារ។ ញ៉ាំអាហារដែលល្អសម្រាប់សុខភាព ហើយផឹកទឹកឲ្យបានគ្រប់គ្រាន់។
-
ហាត់ប្រាណ។ ការហាត់ប្រាណអាចនាំឲ្យមានសុខភាពល្អជាង ទោះជាអ្នកមានអាយុប៉ុន្មាន ពិការ ឬមានជំងឺរ៉ាំរ៉ៃក៏ដោយ។ មនុស្សជាទីស្រឡាញ់និងគ្រូពេទ្យអាចផ្ដល់យោបល់ឲ្យអ្នកហាត់ប្រាណ តែខ្លួនអ្នកផ្ទាល់ត្រូវហាត់ប្រាណទើបទទួលប្រយោជន៍!
-
គេងឲ្យបានឆ្អែត។ ការគេងមិនគ្រប់គ្រាន់រយៈពេលយូរអាចបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរ។ មនុស្សជាច្រើនមិនបានគេងឆ្អែត ដោយសារពួកគេសម្រេចចិត្តធ្វើអ្វីផ្សេងទៀតក្នុងម៉ោងគេង។ ប៉ុន្តែ បើអ្នកសម្រេចចិត្តគេងឲ្យគ្រប់គ្រាន់ នោះអ្នកសម្រេចចិត្តរស់នៅតាមរបៀបល្អប្រសើរជាង។
លះចោលទម្លាប់អាក្រក់
គោលការណ៍គម្ពីរ: «ចូរយើងសម្អាតចិត្តនិងកាយរបស់យើងឲ្យស្អាតពីអ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក»។—កូរិនថូសទី២ ៧:១
អត្ថន័យ: យើងទទួលប្រយោជន៍ពីការមិនធ្វើឲ្យរូបកាយយើងស្មោកគ្រោក ដោយប្រើសារជាតិដែលមានគ្រោះថ្នាក់
ដូចជាថ្នាំជក់ ដែលជាមូលហេតុចម្បងដែលបង្កឲ្យមានជំងឺនិងសេចក្ដីស្លាប់។អ្វីដែលអ្នកអាចធ្វើ: កំណត់ថ្ងៃដែលអ្នកនឹងឈប់ ហើយគូសលើប្រតិទិន។ មុនដល់ថ្ងៃនោះ បោះចោលបារី ចានគោះបារី ដែកកេះ និងសម្ភារៈឯទៀតដែលទាក់ទងនឹងទម្លាប់អាក្រក់នេះ។ ជៀសវាងពីកន្លែងដែលអ្នកឯទៀតធ្វើតាមទម្លាប់អាក្រក់នោះ។ សូមប្រាប់មិត្តភក្ដិនិងក្រុមគ្រួសារអំពីការសម្រេចចិត្តរបស់អ្នកដើម្បីពួកគេអាចជួយអ្នក។
គោលការណ៍គម្ពីរឯទៀត
គិតអំពីសុវត្ថិភាព
«កាលណាសង់ផ្ទះថ្មី នោះត្រូវឲ្យធ្វើបង្កាន់ដៃលើដំបូល ដើម្បីកុំឲ្យមានអ្នកណាធ្លាក់ពីលើនោះទៅក្រោមនឹងនាំឲ្យមានទោសចំពោះឈាមគេលើផ្ទះឯងឡើយ»។—ចោទិយកថា ២២:៨
ទប់កំហឹង
«អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសំញែងសេចក្ដីចំកួតរបស់ខ្លួនវិញ»។—សុភាសិត ១៤:២៩
កុំបរិភោគហួសប្រមាណ
«កុំឲ្យនៅ . . . ក្នុងពួកល្មោភស៊ីឡើយ»។—សុភាសិត ២៣:២០