ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា តុលា ២០១៣

ទស្សនាវដ្ដីលេខនេះពិចារណាភ័ស្ដុតាងពីការបង្កើតដែលបង្ហាញឫទ្ធានុភាពនិងប្រាជ្ញានៃអ្នកបង្កើតរបស់យើង។ យើងក៏រៀនដែរអំពីរបៀបប្រព្រឹត្ដស្របតាមសេចក្ដីអធិដ្ឋានដែលប្រកបដោយសេចក្ដីស្រឡាញ់របស់លោកយេស៊ូ។

ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដ នៅប្រទេសហ្វីលីពីន

សូមស្វែងយល់អំពីអ្វីដែលបានជំរុញឲ្យបងប្អូនខ្លះលាឈប់ពីការងាររបស់ពួកគាត់ លក់របស់របរ ហើយរើទៅនៅតំបន់ដាច់ស្រយាលនៅប្រទេសហ្វីលីពីន។

អ្វីៗដែលព្រះបានបង្កើតបង្ហាញឲ្យស្គាល់ព្រះដែលមានជីវិតរស់នៅ

ចូររៀនអំពីរបៀបដែលអ្នកអាចជួយអ្នកឯទៀតឲ្យស្គាល់សេចក្ដីពិតអំពីព្រះដែលជាអ្នកបង្កើត ហើយដំណាលគ្នានេះពង្រឹងជំនឿរបស់យើងលើលោក។

«ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា»

តើតាមរបៀបណាយើងអាចជៀសវាងពីការធ្វើជាខ្ញុំបម្រើរបស់សាថាន? តើអ្នកដែលធ្វើជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាទទួលពរអ្វីខ្លះ?

ជីវប្រវត្ដិ

ការពឹងផ្អែកលើព្រះយេហូវ៉ានាំឲ្យទទួលពរ

ម៉ាលខឹមនិងក្រេស អាឡឹន ម្នាក់ៗបានបម្រើព្រះយេហូវ៉ាអស់ជាង៧៥ឆ្នាំហើយ។ សូមអានអំពីរបៀបដែលពួកគាត់បានរៀនថាព្រះយេហូវ៉ាឲ្យពរដល់អ្នកដែលពឹងផ្អែកលើលោក។

មេរៀនពីសេចក្ដីអធិដ្ឋានមួយដែលបានរៀបចំយ៉ាងល្អ

តើយើងអាចទាញមេរៀនអ្វីពីសេចក្ដីអធិដ្ឋានរបស់ពួកលេវី? តើតាមរបៀបណាយើងអាចធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់យើងកាន់តែមានន័យខ្លឹមសារ?

ចូរប្រព្រឹត្ដស្របតាមសេចក្ដីអធិដ្ឋានដែលប្រកបដោយសេចក្ដីស្រឡាញ់របស់លោកយេស៊ូ

ពេលលោកយេស៊ូអធិដ្ឋាន លោកបានចាត់ទុកបំណងប្រាថ្នារបស់ព្រះយេហូវ៉ាជាអ្វីដែលសំខាន់ជាងសំណូមពរផ្ទាល់ខ្លួនរបស់លោក។ តើយើងអាចប្រព្រឹត្ដស្របតាមសេចក្ដីអធិដ្ឋានរបស់លោកយ៉ាងដូចម្ដេច?

តើអ្នកអាចបង្កើនសកម្មភាពដើម្បីព្រមានអ្នកឯទៀតឬទេ?

សូមពិចារណាអំពីរបៀបដែលបុគ្គលខ្លះបានប្រើគ្រប់ឱកាសដើម្បីផ្សព្វផ្សាយជាសាធារណៈនៅពេលពួកគេធ្វើកិច្ចការប្រចាំថ្ងៃ។