ចូរយើងរក្សាឲ្យមានចិត្ដគំនិតដូចគ្រិស្ដ
ចូរយើងរក្សាឲ្យមានចិត្តគំនិតដូចគ្រិស្ត
«[ចូរ]អ្នកទាំងអស់គ្នាមានចិត្តគំនិតដូចគ្រិស្តយេស៊ូ»។—រ៉ូម ១៥:៥
១. ហេតុអ្វីយើងគួរព្យាយាមមានចិត្តគំនិតដូចគ្រិស្ត?
លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចូរមកឯខ្ញុំចុះ . . . ហើយរៀនពីខ្ញុំ ពីព្រោះខ្ញុំស្លូត ក៏មានចិត្តរាបទាបផង នោះអ្នករាល់គ្នានឹងមានកម្លាំងចិត្តឡើងវិញ»។ (ម៉ាថ. ១១:២៨, ២៩) ការអញ្ជើញដ៏កក់ក្ដៅនេះបង្ហាញជាក់ថា លោកយេស៊ូមានចិត្តគំនិតដែលប្រកបដោយក្ដីស្រឡាញ់។ គ្មានមនុស្សណាទុកគំរូល្អជាងលោកដើម្បីឲ្យយើងធ្វើតាមទេ។ ទោះជាលោកយេស៊ូជាបុត្រដ៏ខ្លាំងក្លារបស់ព្រះក៏ដោយ លោកថ្នាក់ថ្នមនិងយល់ចិត្តអ្នកឯទៀត ជាពិសេសអ្នកដែលរងទុក្ខ។
២. តើយើងនឹងពិចារណាលក្ខណៈអ្វីខ្លះនៃចិត្តគំនិតរបស់លោកយេស៊ូ?
២ នៅអត្ថបទនេះនិងអត្ថបទបន្តបន្ទាប់ពីរទៀត យើងនឹងពិចារណាវិធីដែលយើងអាចបណ្ដុះនិងរក្សាឲ្យមានចិត្តគំនិតដូចលោកយេស៊ូ ថែមទាំងបង្ហាញ«ចិត្តគំនិតរបស់គ្រិស្ត»ក្នុងជីវិត។ (១កូ. ២:១៦) យើងនឹងពិនិត្យមើលលក្ខណៈប្រាំយ៉ាងនៃចិត្តគំនិតរបស់លោកយេស៊ូ ពោលគឺចិត្តស្លូតនិងចិត្តរាបទាប ក្ដីសប្បុរស ការស្ដាប់បង្គាប់ព្រះ ភាពក្លាហាន និងសេចក្ដីស្រឡាញ់របស់លោកដែលមិនចេះសាបសូន្យ។
ទាញមេរៀនពីចិត្តស្លូតរបស់គ្រិស្ត
៣. (ក) តើលោកយេស៊ូបានបង្រៀនអ្នកកាន់តាមរបស់លោកមេរៀនអ្វីស្តីអំពីចិត្តរាបទាប? (ខ) តើលោកយេស៊ូមានប្រតិកម្មយ៉ាងណា ពេលឃើញភាពទន់ខ្សោយរបស់អ្នកកាន់តាមលោក?
៣ លោកយេស៊ូដែលជាបុត្រល្អឥតខ្ចោះរបស់ព្រះ បានស្ម័គ្រចិត្តមកផែនដីដើម្បីបម្រើព្រះក្នុងចំណោមមនុស្សដែលមិនល្អឥតខ្ចោះនិងដែលមានភាពខុសឆ្គង។ ក្នុងចំណោមមនុស្សទាំងនោះ ខ្លះនឹងសម្លាប់លោក។ ក៏ប៉ុន្តែ លោកយេស៊ូតែងតែមានអំណរ ហើយចេះទប់ចិត្តរហូត។ (១ពេ. ២:២១-២៣) បើយើង«សម្លឹងមើល»គំរូរបស់លោកយេស៊ូ នេះក៏អាចជួយយើងឲ្យបន្តមានអំណរហើយចេះទប់ចិត្តដែរ ពេលអ្នកឯទៀតធ្វើខុសចំពោះយើង។ (ហេ. ១២:២) លោកយេស៊ូអញ្ជើញអ្នកកាន់តាមលោកឲ្យ‹ចូលក្រោមនឹមរបស់លោក› ហើយរៀនពីលោក។ (ម៉ាថ. ១១:២៩) តើពួកគេអាចរៀនអ្វីខ្លះ? អ្វីមួយដែលពួកគេអាចរៀនគឺថា លោកយេស៊ូជាមនុស្សស្លូត ហើយលោកអត់ធ្មត់នឹងអ្នកកាន់តាមលោកទោះជាពួកគេមានកំហុសក៏ដោយ។ នៅរាត្រីមុនលោកទទួលមរណភាព នោះលោកបានលាងជើងពួកគេ ហើយដោយធ្វើដូចនេះ លោកបានបង្រៀនមេរៀនមួយដែលពួកគេនឹងចងចាំរហូត ពោលគឺឲ្យពួកគេមាន«ចិត្តរាបទាប»។ (សូមអាន យ៉ូហាន ១៣:១៤-១៧) ក្រោយមក ពេត្រុស យ៉ាកុប និងយ៉ូហានមិនបាន«ចាំយាម»ទេ។ ដោយក្ដីអាណិតលោកទទួលស្គាល់ភាពទន់ខ្សោយរបស់ពួកគេ។ លោកបានសួរថា៖ «ស៊ីម៉ូន តើអ្នកកំពុងដេកលក់ឬ? . . . ចូរអ្នករាល់គ្នាចាំយាមហើយអធិដ្ឋានជានិច្ច ដើម្បីកុំឲ្យចាញ់សេចក្ដីល្បួងឡើយ។ ចិត្តបានប្រុងប្រៀបជាស្រេចពិតមែន ប៉ុន្តែសាច់ឈាមគឺខ្សោយណាស់»។—ម៉ាក. ១៤:៣២-៣៨
៤, ៥. ពេលអ្នកឯទៀតធ្វើខុស តើគំរូរបស់លោកយេស៊ូអាចជួយយើងឲ្យប្រព្រឹត្តត្រឹមត្រូវយ៉ាងដូចម្ដេច?
៤ ប្រសិនបើបងប្អូនរួមជំនឿណាម្នាក់ចូលចិត្តប្រកួតប្រជែង ឆាប់ប្រកាន់ ឬយឺតនឹងធ្វើតាមដំបូន្មានរបស់អ្នកចាស់ទុំឬ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» តើយើងមានប្រតិកម្មយ៉ាងណា? (ម៉ាថ. ២៤:៤៥-៤៧) ពេលមនុស្សនៅក្នុងពិភពលោករបស់សាថានមានការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង នោះយើងប្រហែលជាគិតថានេះជារឿងធម្មតា។ ប៉ុន្តែ ពេលបងប្អូនរួមជំនឿមានការប្រព្រឹត្តដូចនោះ ប្រហែលជាពិបាកឲ្យយើងអភ័យទោសគាត់។ បើកំហុសរបស់អ្នកឯទៀតងាយធ្វើឲ្យយើងមួម៉ៅ យើងត្រូវសួរខ្លួនឯងថា ‹តើខ្ញុំអាចបង្ហាញ«ចិត្តគំនិតរបស់គ្រិស្ត»ឲ្យបានប្រសើរជាងយ៉ាងដូចម្ដេច?›។ សូមចងចាំថា ទោះជាពួកអ្នកកាន់តាមរបស់លោកយេស៊ូជួនកាលមិនបង្ហាញចិត្តគំនិតដូចលោកក៏ដោយ លោកមិនបានខឹងពួកគេទេ។
៥ សូមគិតអំពីករណីមួយដែលទាក់ទងនឹងសាវ័កពេត្រុស។ ពេលលោកយេស៊ូបានអញ្ជើញពេត្រុសឲ្យចេញពីទូក ហើយឲ្យដើរលើទឹកទៅរកលោក នោះពេត្រុសធ្វើបានមួយរយៈមែន។ ប៉ុន្តែ ក្រោយមក ពេត្រុសមើលទៅខ្យល់ព្យុះ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ តើលោកយេស៊ូក្ដៅចិត្ត ហើយមានប្រសាសន៍ទៅពេត្រុសថា៖ «ឲ្យស្រឡះទៅ! សមមុខហើយ»? លោកមិនបាននិយាយដូច្នេះទេ! «ភ្លាមនោះ លោកយេស៊ូបានលូកដៃទៅចាប់គាត់ ហើយសួរថា៖ ‹អ្នកមានជំនឿតិចម៉ាថ. ១៤:២៨-៣១) ដូចលោកយេស៊ូបានលូកដៃជួយពេត្រុស តើយើងអាចជួយបងប្អូនគ្រិស្តសាសនិករបស់យើងដែលត្រូវការជំនឿថែមទៀតបានទេ? ត្រូវហើយ យើងឃើញច្បាស់ថា ការប្រព្រឹត្តដ៏ស្លូតរបស់លោកយេស៊ូទៅលើពេត្រុសបង្រៀនយើងឲ្យធ្វើតាមគំរូលោក។
អើយ! ហេតុអ្វីបានជាចាប់ផ្ដើមសង្ស័យ?›»។ (៦. តើលោកយេស៊ូបានបង្រៀនពួកសាវ័កអ្វីស្តីអំពីការចង់បានមុខមាត់?
៦ ពេត្រុសក៏បានឈ្លោះជាមួយសាវ័កឯទៀតម្ដងហើយម្ដងទៀតស្តីអំពីអ្នកណាធំជាងគេក្នុងចំណោមពួកគេ។ យ៉ាកុបនិងយ៉ូហានចង់អង្គុយម្នាក់នៅខាងស្ដាំលោកយេស៊ូ ហើយម្នាក់នៅខាងឆ្វេងលោក ក្នុងរាជាណាចក្ររបស់លោក។ កាលដែលពេត្រុសនិងសាវ័កឯទៀតឮអំពីរឿងនេះ ពួកគេបានទើសចិត្តនឹងបងប្អូនទាំងពីរនាក់នោះ។ លោកយេស៊ូបានជ្រាបថា ពួកគេទំនងជាចូលចិត្តប្រកួតប្រជែងគ្នា ពីព្រោះពួកគេបានធំឡើងក្នុងសង្គមដែលចូលចិត្តធ្វើដូចនោះ។ ដូច្នេះ លោកបានហៅពួកគេមកឯលោក រួចមានប្រសាសន៍ថា៖ «អ្នករាល់គ្នាដឹងថា អ្នកគ្រប់គ្រងប្រជាជាតិនានាត្រួតត្រាលើពួកគេ ហើយអ្នកធំក៏ប្រើអំណាចលើពួកគេដែរ។ ក្នុងចំណោមអ្នករាល់គ្នាគឺមិនដូច្នេះឡើយ ផ្ទុយទៅវិញអ្នកណាដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នាវិញ ហើយក្នុងចំណោមអ្នករាល់គ្នា អ្នកណាដែលចង់នាំមុខគេ អ្នកនោះត្រូវធ្វើជាខ្ញុំបម្រើរបស់អ្នករាល់គ្នាវិញ»។ បន្ទាប់មកលោកយេស៊ូបានប្រាប់ពីគំរូរបស់ខ្លួនលោកថា៖ «ដូចកូនមនុស្សក៏មិនបានមកដើម្បីឲ្យគេបម្រើលោកដែរ តែបានមកដើម្បីបម្រើគេវិញ ហើយឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើនផង»។—ម៉ាថ. ២០:២០-២៨
៧. តើយើងម្នាក់ៗអាចធ្វើឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំយ៉ាងដូចម្ដេចបាន?
៧ ប្រសិនបើយើងជញ្ជឹងគិតអំពីចិត្តរាបទាបរបស់លោកយេស៊ូ នេះអាចជួយយើងឲ្យ«កាន់ចរិយាជាអ្នកតូចជាងគេ»ក្នុងចំណោមបងប្អូនរួមជំនឿ។ (លូក. ៩:៤៦-៤៨) ការធ្វើដូចនេះនាំឲ្យមានសាមគ្គីភាព។ ដូចបិតាដែលមានក្រុមគ្រួសារធំ ព្រះយេហូវ៉ាចង់ឲ្យកូនរបស់លោក«នៅមូលជាមួយគ្នាដោយចិត្តព្រមព្រៀង» ហើយស្រុះស្រួលគ្នា។ (ទំនុក. ១៣៣:១) លោកយេស៊ូបានអធិដ្ឋានទៅបិតារបស់លោកនៅស្ថានសួគ៌ថា៖ «ខ្ញុំរួបរួមជាមួយនឹងពួកគាត់ ហើយលោករួបរួមជាមួយនឹងខ្ញុំ ដើម្បីឲ្យពួកគាត់បានរួមគ្នាតែមួយយ៉ាងពិតប្រាកដ ដើម្បីឲ្យពិភពលោកដឹងថា លោកបានចាត់ខ្ញុំឲ្យមក ហើយដឹងថាលោកស្រឡាញ់ពួកគាត់ដូចលោកស្រឡាញ់ខ្ញុំដែរ»។ (យ៉ូន. ១៧:២៣) ដូច្នេះ សាមគ្គីភាពរបស់យើងជួយឲ្យគេស្គាល់យើងជាអ្នកកាន់តាមគ្រិស្ត។ ដើម្បីមានសាមគ្គីភាព យើងត្រូវមានទស្សនៈដូចគ្រិស្តស្តីអំពីភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀត។ លោកយេស៊ូអភ័យទោសឲ្យមនុស្សឯទៀត ហើយលោកបង្រៀនថា លុះត្រាតែយើងអភ័យទោសឲ្យអ្នកឯទៀត ទើបព្រះអភ័យទោសឲ្យយើង។—សូមអាន ម៉ាថាយ ៦:១៤, ១៥
៨. តើយើងអាចរៀនអ្វីពីគំរូរបស់អ្នកដែលបានបម្រើព្រះយូរយារណាស់មកហើយ?
៨ ប្រសិនបើយើងយកតម្រាប់តាមបងប្អូនរួមជំនឿដែលបានយកតម្រាប់តាមគ្រិស្តយូរយារណាស់មកហើយ នោះយើងក៏អាចរៀនអ្វីជាច្រើនដែរ។ អ្នកបម្រើព្រះទាំងនេះគឺដូចលោកយេស៊ូដែរ ព្រោះធម្មតាពួកគេយោគយល់ចំពោះភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀត។ ពួកគេបានរៀនថា ការចេះអាណិតអាសូរដូចគ្រិស្តមិនគ្រាន់តែជួយយើងឲ្យ«ទ្រាំទ្រពួកអ្នកដែលមានចំណុចខ្សោយ»ប៉ុណ្ណោះទេ តែក៏នាំឲ្យមានសាមគ្គីភាពដែរ។ ម្យ៉ាងទៀត ការមានចិត្តអាណិតអាសូរក៏លើកទឹកចិត្តបងប្អូនទាំងអស់ក្នុងក្រុមជំនុំឲ្យបង្ហាញចិត្តគំនិតដូចគ្រិស្ត។ អ្នកបម្រើព្រះទាំងនេះចង់ឲ្យបងប្អូនរួមជំនឿមានអ្វីដែលសាវ័កប៉ូលចង់ឲ្យពួកគ្រិស្តសាសនិកក្នុងក្រុងរ៉ូមមានដែរ។ ប៉ូលបាននិយាយថា៖ «សូមព្រះដែលផ្ដល់សមត្ថភាពស៊ូទ្រាំនិងការសម្រាលទុក្ខ អនុគ្រោះឲ្យអ្នកទាំងអស់គ្នាមានចិត្តគំនិតដូចគ្រិស្តយេស៊ូ ដើម្បីឲ្យអ្នករាល់គ្នាមានចិត្តព្រមព្រៀងគ្នាដោយសំឡេងតែមួយសរសើរតម្កើងលោកដែលជាព្រះនិងជាបិតារបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង»។ (រ៉ូម ១៥:១, ៥, ៦) ត្រូវហើយ ការគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមានសាមគ្គីភាព ធ្វើឲ្យលោកទទួលការសរសើរ។
៩. ហេតុអ្វីបានជាយើងត្រូវការសកម្មពលបរិសុទ្ធដើម្បីធ្វើតាមគំរូរបស់លោកយេស៊ូ?
កាឡ. ៥:២២, ២៣) ដោយធ្វើតាមគំរូដែលលោកយេស៊ូទុកឲ្យស្តីអំពីចិត្តរាបទាបនិងចិត្តស្លូត នោះយើងនឹងផ្គាប់ចិត្តព្រះយេហូវ៉ាដែលជាបិតារបស់យើងនៅស្ថានសួគ៌។
៩ លោកយេស៊ូបានបញ្ជាក់ថា«ចិត្តរាបទាប»និងចិត្តស្លូតជំពាក់ឆ្វាក់គ្នា ជាផលដែលបង្កើតដោយសកម្មពលបរិសុទ្ធរបស់ព្រះ។ ដូច្នេះ ព្រមជាមួយនឹងការសិក្សាគំរូរបស់លោកយេស៊ូ យើងត្រូវការសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាដើម្បីឲ្យយើងធ្វើតាមគំរូនោះបានល្អត្រឹមត្រូវ។ គប្បីឲ្យយើងអធិដ្ឋានសុំសកម្មពលបរិសុទ្ធរបស់ព្រះ ហើយព្យាយាមបណ្ដុះផលដែលបង្កើតដោយសកម្មពលនោះ គឺ«សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តធ្ងន់ សេចក្ដីសប្បុរស គុណធម៌ ជំនឿ ចិត្តស្លូតបូត ការចេះទប់ចិត្ត»។ (លោកយេស៊ូប្រព្រឹត្តដោយសប្បុរសលើអ្នកឯទៀត
១០. តើលោកយេស៊ូបានបង្ហាញសេចក្ដីសប្បុរសយ៉ាងណា?
១០ សេចក្ដីសប្បុរសក៏ជាផលដែលបង្កើតដោយសកម្មពលបរិសុទ្ធដែរ។ លោកយេស៊ូតែងតែប្រព្រឹត្តដោយសប្បុរសទៅលើអ្នកឯទៀត។ អស់អ្នកដែលទៅរកលោកយេស៊ូដោយមានបំណងចិត្តល្អបានឃើញថា លោកបាន«ទទួលពួកគេយ៉ាងរាក់ទាក់»។ (សូមអាន លូកា ៩:១១) តើយើងអាចរៀនអ្វីពីសេចក្ដីសប្បុរសដែលលោកយេស៊ូបង្ហាញ? មនុស្សសប្បុរសគឺរាក់ទាក់ ស្លូត អាណិតអាសូរ និងសន្ដោសប្រណី ហើយលោកយេស៊ូជាបុគ្គលដែលមានលក្ខណៈទាំងនោះ។ លោកមានចិត្តអាណិតអាសូរចំពោះមនុស្ស«ពីព្រោះពួកគេបានត្រូវគេធ្វើទុក្ខ និងទុកចោលឲ្យនៅរាត់រាយដូចសត្វចៀមដែលគ្មានគង្វាល»។—ម៉ាថ. ៩:៣៥, ៣៦
១១, ១២. (ក) សូមរៀបរាប់ករណីមួយដែលលោកយេស៊ូបង្ហាញចិត្តមេត្ដា។ (ខ) ពីឧទាហរណ៍ដែលបានរៀបរាប់ខាងលើ តើអ្នកអាចទាញយកមេរៀនអ្វីខ្លះ?
១១ លោកយេស៊ូមិនគ្រាន់តែចេះអាណិតអាសូរនិងមានក្ដីមេត្ដាចំពោះមនុស្សប៉ុណ្ណោះទេ តែក៏បានធ្វើអ្វីដែលលោកអាចធ្វើដើម្បីជួយមនុស្សដែរ។ សូមគិតអំពីករណីមួយ។ ស្ត្រីម្នាក់បានរងទុក្ខជំងឺធ្លាក់ឈាមអស់១២ឆ្នាំ។ គាត់ដឹងថាក្រោមច្បាប់ម៉ូសេ ជំងឺរបស់គាត់ធ្វើឲ្យគាត់និងអ្នកណាដែលពាល់គាត់ទៅជាមនុស្សមិនស្អាតបរិសុទ្ធសម្រាប់ចូលរួមការគោរពបូជា។ (លេវី. ១៥:២៥-២៧) ក៏ប៉ុន្តែ កេរ្ដិ៍ឈ្មោះនិងរបៀបដែលលោកយេស៊ូប្រព្រឹត្តទៅលើមនុស្ស ពិតជានាំឲ្យគាត់ជឿជាក់ថា លោកអាចប្រោសហើយក៏នឹងព្រមប្រោសឲ្យគាត់ជាពីជំងឺ។ គាត់ពោលថា៖ «បើខ្ញុំគ្រាន់តែពាល់សម្លៀកបំពាក់ក្រៅរបស់លោក នោះខ្ញុំនឹងជា»។ គាត់បានប្រមូលភាពក្លាហានដើម្បីធ្វើដូច្នោះ ហើយរំពេចនោះ គាត់មានអារម្មណ៍ថាគាត់បានជាសះស្បើយពីជំងឺ។
១២ លោកយេស៊ូក៏ដឹងថាមានគេពាល់លោក ហើយចាប់ផ្ដើមរកបុគ្គលនោះ។ រីឯស្ត្រីនោះ គាត់ប្រហែលជាខ្លាចលោកស្តីបន្ទោសគាត់ដោយសារបានបំពានច្បាប់ ដូច្នេះគាត់បានមកក្រាបនៅមុខលោកយេស៊ូទាំងភ័យញាប់ញ័រ រួចបានជម្រាបលោកពីការពិតទាំងអស់។ តើលោកយេស៊ូបានស្តីបន្ទោសស្ត្រីដែលរងទុក្ខនោះទេ? លោកមិនបានធ្វើដូច្នោះសោះ! លោកបានមានប្រសាសន៍ថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ។ សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខចុះ!»។ (ម៉ាក. ៥:២៥-៣៤) ពេលស្ត្រីនោះឮពាក្យដែលប្រកបដោយក្ដីសប្បុរសដូចនេះ នោះពិតជាសម្រាលទុក្ខគាត់មែន!
១៣. (ក) តើចិត្តគំនិតរបស់លោកយេស៊ូខុសគ្នាយ៉ាងណាពីចិត្តគំនិតរបស់ពួកផារិស៊ី? (ខ) តើលោកយេស៊ូប្រព្រឹត្តយ៉ាងណាទៅលើក្មេងៗ?
១៣ លោកយេស៊ូគឺខុសស្រឡះពីពួកផារិស៊ីដែលមានចិត្តរឹងចចេស ព្រោះលោកមិនដែលប្រើអំណាចរបស់លោកដើម្បីថែមបន្ទុកដល់អ្នកឯទៀតឡើយ។ (ម៉ាថ. ២៣:៤) ផ្ទុយទៅវិញ លោកបង្រៀនអ្នកឯទៀតអំពីមាគ៌ារបស់ព្រះយេហូវ៉ាដោយសប្បុរសនិងដោយអត់ធ្មត់។ លោកយេស៊ូជាមិត្តដែលមានមនោសញ្ចេតនា ជាអ្នកដែលតែងតែស្រឡាញ់និងមានចិត្តសប្បុរសចំពោះអ្នកកាន់តាមលោក។ លោកជាមិត្តស្មោះត្រង់។ (សុភ. ១៧:១៧; យ៉ូន. ១៥:១១-១៥) សូម្បីតែកូនក្មេងមានអារម្មណ៍ស្រួលពេលនៅជាមួយលោកយេស៊ូ ហើយលោកក៏មានអារម្មណ៍ស្រួលជាមួយក្មេងៗដែរ។ ទោះជាលោកជាប់រវល់ក៏ដោយ លោកបានឈប់ពីកិច្ចការ ហើយបានចំណាយពេលជាមួយក្មេងៗ។ នៅពេលមួយ អ្នកកាន់តាមលោកយេស៊ូបានឃាត់មនុស្សម្នាដែលចាប់ផ្ដើមនាំកូនក្មេងមកឲ្យលោកពាល់។ អ្នកកាន់តាមលោកធ្វើដូចនេះដោយសារពួកគេនៅតែគិតថាខ្លួនគេសំខាន់ពេក ដូចអ្នកដឹកនាំសាសនានៅសម័យនោះ។ ពេលឃើញដូច្នេះ លោកយេស៊ូមិនពេញចិត្ត នឹងពួកគេទេ។ លោកបានប្រាប់ពួកគេថា៖ «ឲ្យកូនក្មេងទាំងនោះមកឯខ្ញុំ កុំឃាត់ពួកគេឡើយ ពីព្រោះរាជាណាចក្ររបស់ព្រះជារបស់អ្នកដែលមានលក្ខណៈដូចក្មេងទាំងនេះ»។ បន្ទាប់មក លោកបានយកកូនក្មេងទាំងនោះជាគំរូដើម្បីបង្រៀនអ្នកកាន់តាមលោកមេរៀនសំខាន់មួយ ដោយមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលមិនព្រមទទួលរាជាណាចក្ររបស់ព្រះ ដូចក្មេងតូចម្នាក់ទេ អ្នកនោះនឹងមិនបានចូលក្នុងរាជាណាចក្ររបស់ព្រះសោះឡើយ»។—ម៉ាក. ១០:១៣-១៥
១៤. តើមានប្រយោជន៍អ្វីសម្រាប់ក្មេងៗដែលទទួលការយកចិត្តទុកដាក់យ៉ាងស្មោះ?
១៤ សូមគិតពីអារម្មណ៍របស់ក្មេងៗទាំងនោះ ពេលពួកគាត់ធំឡើង ហើយនឹកចាំថាលោកយេស៊ូគ្រិស្តបាន‹ឱបហើយឲ្យពរដល់ពួកគេ›។ (ម៉ាក. ១០:១៦) ក្មេងៗសព្វថ្ងៃនេះក៏នឹងនឹកចាំដោយមានអារម្មណ៍ស្រឡាញ់ចំពោះពួកអ្នកចាស់ទុំនិងអ្នកឯទៀតដែលបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះទៅលើពួកគេ។ សំខាន់ជាងនេះទៅទៀត ក្មេងៗក្នុងក្រុមជំនុំដែលទទួលការយកចិត្តទុកដាក់យ៉ាងស្មោះ នឹងរៀនតាំងពីក្មេងមកថា សកម្មពលរបស់ព្រះយេហូវ៉ាស្ថិតលើរាស្ត្ររបស់លោក។
បង្ហាញចិត្តសប្បុរសក្នុងពិភពលោកដែលគ្មានមេត្ដា
១៥. សព្វថ្ងៃ ហេតុអ្វីយើងមិនគួរភ្ញាក់ផ្អើលពេលឃើញមនុស្សជាច្រើនមិនបង្ហាញចិត្តសប្បុរស?
១៥ សព្វថ្ងៃ មនុស្សជាច្រើនមានអារម្មណ៍ថា ខ្លួនគ្មានពេលដើម្បីបង្ហាញចិត្តសប្បុរសចំពោះអ្នកឯទៀត។ ដូច្នេះហើយ រៀងរាល់ថ្ងៃ រាស្ត្ររបស់ព្រះយេហូវ៉ាត្រូវប្រឈមនឹងឥទ្ធិពលរបស់ពិភពលោកនេះនៅឯសាលា កន្លែងធ្វើការ ពេលកំពុងធ្វើដំណើរ និងនៅកិច្ចបម្រើផ្សាយ។ ចិត្តគំនិតដែលគ្មានមេត្ដារបស់មនុស្សក្នុងពិភពលោកនេះ ប្រហែលជាធ្វើឲ្យយើងខកចិត្ត ប៉ុន្តែនេះមិនគួរធ្វើឲ្យយើងភ្ញាក់ផ្អើលទេ។ ព្រះយេហូវ៉ាបានដឹកនាំប៉ូលឲ្យព្រមានយើងថា ជីវិតរស់នៅក្នុង«គ្រាចុងក្រោយបង្អស់»ដ៏សែនពិបាកនេះ នឹងនាំពួកគ្រិស្តសាសនិកពិតជួបមនុស្សដែល«ស្រឡាញ់តែខ្លួនឯង . . . គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស»។—២ធី. ៣:១-៣
១៦. តើយើងអាចជួយបងប្អូនក្នុងក្រុមជំនុំឲ្យមានចិត្តសប្បុរសដូចគ្រិស្តយ៉ាងដូចម្ដេច?
១៦ ប៉ុន្តែ បរិយាកាសក្នុងក្រុមជំនុំផ្ទុយពីពិភពលោកដែលគ្មានមេត្ដានេះ ព្រោះបរិយាកាសក្រុមជំនុំគឺល្អនិងផ្ដល់ការលើកទឹកចិត្ត។ បើយើងធ្វើតាមលោកយេស៊ូ យើងម្នាក់ៗអាចជួយបង្កើតឲ្យមានបរិយាកាសល្អបាន។ តើយើងអាចបង្កើតឲ្យមានបរិយាកាសល្អយ៉ាងដូចម្ដេច? បងប្អូនជាច្រើនក្នុងក្រុមជំនុំត្រូវការជំនួយនិងការលើកទឹកចិត្តពីយើង ពីព្រោះពួកគេមានបញ្ហាសុខភាពឬមានការពិបាកផ្សេងៗទៀត។ នៅ«គ្រាចុងក្រោយបង្អស់» បញ្ហាទាំងនេះមានកាន់តែច្រើនមែន តែមិនមែនជាបញ្ហាថ្មីទេ។ នៅសម័យគម្ពីរ ពួកគ្រិស្តសាសនិកមានបញ្ហាស្រដៀងគ្នាដែរ។ ដូច្នេះហើយ ការផ្ដល់ជំនួយគឺត្រឹមត្រូវសម្រាប់ពួកគ្រិស្តសាសនិកសព្វថ្ងៃ ដូចគ្នានៅសម័យមុននោះដែរ។ ជាឧទាហរណ៍ ប៉ូលបានបំផុសទឹកចិត្តពួកគ្រិស្តសាសនិកឲ្យ«មានចិត្តធ្ងន់ចំពោះមនុស្សទាំងអស់ . . . និយាយសម្រាលទុក្ខពួកអ្នកដែលធ្លាក់ទឹកចិត្ត ហើយគាំពារពួកអ្នកដែលខ្សោយ»។ (១ថែ. ៥:១៤) ដើម្បីធ្វើដូចនេះ យើងត្រូវមានចិត្តសប្បុរសដូចគ្រិស្ត។
១៧, ១៨. តើយើងអាចធ្វើដូចលោកយេស៊ូក្នុងការបង្ហាញក្ដីសប្បុរសតាមវិធីណាខ្លះ?
១៧ ពួកគ្រិស្តសាសនិកមានភារកិច្ច‹ទទួលបងប្អូនរួមជំនឿយ៉ាងរាក់ទាក់› ហើយប្រព្រឹត្តទៅលើពួកគាត់ដូចលោកយេស៊ូនឹងប្រព្រឹត្តលើពួកគាត់បើលោកនៅរស់នៅផែនដីនៅឡើយ ព្រមទាំងបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះបងប្អូនដែលយើងស្គាល់យូរឆ្នាំ និងបងប្អូន៣យ៉ូន. ៥-៨) ដូចលោកយេស៊ូបានចាត់វិធានការដើម្បីបង្ហាញចិត្តអាណិតអាសូរដល់អ្នកឯទៀត នោះគប្បីឲ្យយើងធ្វើដូច្នោះដែរ ហើយតែងតែលើកទឹកចិត្តអ្នកឯទៀត។—អេ. ៣២:២; ម៉ាថ. ១១:២៨-៣០
ដែលយើងមិនដែលជួបពីមុនផងដែរ។ (១៨ យើងម្នាក់ៗអាចបង្ហាញក្ដីសប្បុរសដោយធ្វើអ្វីដែលបញ្ជាក់ឲ្យអ្នកឯទៀតដឹងថា យើងយកចិត្តទុកដាក់នឹងគាត់ ហើយយល់ពីបញ្ហាដែលគាត់មាន។ ដូច្នេះ សូមឲ្យយើងរកវិធីហើយបង្កើតឱកាសដើម្បីជួយបងប្អូនរួមជំនឿ! ប៉ូលបានដាស់តឿនថា៖ «ចូរស្រឡាញ់គ្នាជាបងប្អូនដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ ក្នុងការលើកកិត្ដិយសគ្នាទៅវិញទៅមក ចូរលើកកិត្ដិយសគេមុន»។ (រ៉ូម ១២:១០) នេះមានន័យថា យើងត្រូវធ្វើតាមគំរូរបស់គ្រិស្ត ប្រព្រឹត្តលើអ្នកឯទៀតដោយក្ដីសប្បុរសនិងបង្ហាញមនោសញ្ចេតនា ហើយរៀនឲ្យចេះបង្ហាញ«សេចក្ដីស្រឡាញ់ដែលគ្មានពុតត្បុត»។ (២កូ. ៦:៦) ប៉ូលបានរៀបរាប់ពីក្ដីស្រឡាញ់ដូចគ្រិស្តថា៖ «សេចក្ដីស្រឡាញ់មានចិត្តធ្ងន់ហើយក៏សប្បុរស។ សេចក្ដីស្រឡាញ់មិនចេះច្រណែន មិនចេះនិយាយអួតអាង មិនចេះក្រអឺតក្រអោង»។ (១កូ. ១៣:៤) ជាជាងចងគំនុំនឹងបងប្អូនរួមជំនឿ សូមឲ្យយើងធ្វើតាមការដាស់តឿនដែលថា៖ «ចូរប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក មានសេចក្ដីអាណិតមេត្ដា ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ ដូចព្រះបានអភ័យទោសឲ្យអ្នករាល់គ្នាតាមរយៈគ្រិស្ត ដោយគ្មានល័ក្ខខ័ណ្ឌដែរ»។—អេភ. ៤:៣២
១៩. តើការបង្ហាញចិត្តសប្បុរសដូចគ្រិស្តនាំឲ្យមានលទ្ធផលល្អណាខ្លះ?
១៩ ការខំបង្ហាញនិងបណ្ដុះឲ្យមានក្ដីសប្បុរសដូចគ្រិស្តនៅគ្រប់ពេលវេលា និងនៅគ្រប់កាលៈទេសៈនាំឲ្យយើងមានពរជាច្រើន។ សកម្មពលរបស់ព្រះយេហូវ៉ានឹងមានឥទ្ធិពលក្នុងក្រុមជំនុំ ហើយនឹងជួយបងប្អូនទាំងអស់ឲ្យបណ្ដុះផលដែលបង្កើតដោយសកម្មពលនោះ។ បន្ថែមទៅទៀត កាលដែលយើងធ្វើតាមគំរូរបស់លោកយេស៊ូ ហើយជួយអ្នកឯទៀតឲ្យធ្វើដូច្នោះដែរ នោះការគោរពប្រណិប័តន៍របស់យើងដែលមានសាមគ្គីភាពនិងសុភមង្គល នឹងធ្វើឲ្យព្រះមានអំណរ។ ដូច្នេះហើយ សូមឲ្យយើងព្យាយាមបង្ហាញចិត្តស្លូតនិងចិត្តសប្បុរសដូចលោកយេស៊ូក្នុងការប្រព្រឹត្តរបស់យើងទៅលើអ្នកឯទៀត។
តើអ្នកអាចពន្យល់ទេ?
• តើលោកយេស៊ូបានបង្ហាញថា លោក«ស្លូតក៏មានចិត្តរាបទាប»យ៉ាងដូចម្ដេច?
• តើលោកយេស៊ូបានបង្ហាញចិត្តសប្បុរសយ៉ាងណា?
• ក្នុងពិភពលោកនេះដែលមានភាពមិនល្អឥតខ្ចោះ តើយើងអាចបង្ហាញចិត្តស្លូតនិងសប្បុរសដូចគ្រិស្តតាមវិធីណាខ្លះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១១]
កាលដែលបងប្អូនរួមជំនឿត្រូវការការពង្រឹងជំនឿ ដូចករណីរបស់ពេត្រុស តើយើងនឹងជួយគាត់ទេ?
[រូបភាពនៅទំព័រ១៣]
តើអ្នកអាចជួយក្រុមជំនុំឲ្យទៅជាកន្លែង ដែលមានក្ដីសប្បុរសយ៉ាងដូចម្ដេច?