ចម្រៀងលេខ៧៤
ចូរយើងរួមគ្នាច្រៀងចម្រៀងរាជាណាចក្រ!
-
១. បទចម្រៀងនេះយើងរួមច្រៀងអបអរជោគជ័យ
លើកកិត្តិយសព្រះមួយឧត្តមខ្ពង់ខ្ពស់
ពាក្យពេចន៍ជំរុញឲ្យសង្ឃឹមនិងតាំងចិត្តស្មោះ
រួមសំឡេងច្រៀងបទរាជ្យព្រះយ៉ាងពីរោះ។
(បន្ទរ)
‹ចូរមកគោរពប្រណិប័តន៍ព្រះ
បុត្រលោកជាស្ដេចចូរយើងប្រកាស!
ចូរមករៀនច្រៀងចម្រៀងរាជាណាចក្រព្រះ
ចូរយើងសរសើរតម្កើងនាមព្រះល្អល្អះ›។
-
២. យើងច្រៀងបទថ្មីប្រកាសរាជាណាចក្រព្រះ
មានគ្រិស្តយេស៊ូគ្រប់គ្រងផែនដីមេឃា
តាមទំនាយព្រះលោកមានរាស្ត្រថ្មីពិសេសមួយ
ពួកគេគ្រប់គ្រងជាមួយគ្រិស្តនៅសួគ៌ា។
(បន្ទរ)
‹ចូរមកគោរពប្រណិប័តន៍ព្រះ
បុត្រលោកជាស្ដេចចូរយើងប្រកាស!
ចូរមករៀនច្រៀងចម្រៀងរាជាណាចក្រព្រះ
ចូរយើងសរសើរតម្កើងនាមព្រះល្អល្អះ›។
-
៣. ចម្រៀងរាជ្យព្រះមនុស្សរាបសាអាចច្រៀងបាន
មានន័យខ្លឹមសារធ្វើឲ្យកក់ក្ដៅចិន្ដា
ទូទាំងផែនដីទាំងប្រុសទាំងស្រីបានរៀនច្រៀង
ហើយគេនាំគ្នាអញ្ជើញគ្រប់មនុស្សា។
(បន្ទរ)
‹ចូរមកគោរពប្រណិប័តន៍ព្រះ
បុត្រលោកជាស្ដេចចូរយើងប្រកាស!
ចូរមករៀនច្រៀងចម្រៀងរាជាណាចក្រព្រះ
ចូរយើងសរសើរតម្កើងនាមព្រះល្អល្អះ›៕
(សូមពិនិត្យបន្ថែម ចសព. ៩៥:៦; ១ពេ. ២:៩, ១០; បប. ១២:១០)