លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៨៧

ចូរមកទទួលកម្លាំងចិត្តឡើងវិញ!

ចូរមកទទួលកម្លាំងចិត្តឡើងវិញ!

(​ហេប្រឺ ១០:២៤, ២៥​)

  1. ១. យើង​រស់​ក្នុង​ពិភព​លោក​ដែល​វង្វេង​វង្វាន់

    ផ្លូវ​បវរ​នៃ​ព្រះ​គេ​មិន​ស្គាល់

    យើង​ត្រូវ​ការ​ឲ្យ​ព្រះ​តម្រង់​ផ្លូវ​របស់​យើង

    យើង​មិន​អាច​សម្រេច​ដោយ​ខ្លួន​ផ្ទាល់

    ការ​ប្រជុំ​ផ្ដល់​កម្លាំង​ចិត្ត​យើង​បាន​រឹង​មាំ

    គឺ​ជួយ​យើង​ពង្រឹង​ជំនឿ​ផង

    ឲ្យ​យើង​បំផុស​ទឹក​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ

    ដែល​ផ្ដល់​នូវ​កម្លាំង​ចិត្ត​រាល់​ដង

    យើង​មិន​គេច​វេះ​ពី​អ្វី​ដែល​លោក​បញ្ជា​ឡើយ

    រាជ​បំណង​លោក​យើង​ខ្ញុំ​ចង់​ធ្វើ

    ការ​ប្រជុំ​បង្រៀន​យើង​ពី​អ្វី​ដែល​ត្រឹម​ត្រូវ

    ស្រឡាញ់​ក្ដី​ពិត​យើង​មិន​ស្ទាក់​ស្ទើរ។

  2. ២. ព្រះ​យេហូវ៉ា​ដឹង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ

    ឱវាទ​របស់​លោក​យើង​ត្រង​ត្រាប់

    បើ​យើង​លៃ​ទុក​វេលា​ដើម្បី​ជួប​ជុំ​គ្នា

    បង្ហាញ​ថា​យើង​ទុក​ចិត្ត​និង​ស្ដាប់

    ដោយ​ក្ដី​បង្រៀន​ដែល​យើង​ទទួល​ពី​បិតា

    យើង​ចេះ​បង្ហាញ​ជំនឿ​ទុក​ចិត្ត

    ហើយ​មាន​ការ​គាំ​ទ្រ​ពី​បង​ប្អូន​ទី​ស្រឡាញ់

    យើង​មិន​ឯកា​មាន​មិត្ត​ជិត​ស្និទ្ធ

    កាល​ដែល​យើង​សម្លឹង​ទៅ​គ្រា​ដ៏​សែន​សប្បាយ

    យើង​ជួប​អ្នក​យើង​ស្រឡាញ់​គ្រប់​គ្នា

    ហើយ​កិច្ច​ប្រជុំ​ជួយ​យើង​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ

    រស់​នៅ​ដោយ​ប្រាជ្ញា​ពី​សួគ៌ា៕