អភ័យទោស
តើព្រះយេហូវ៉ាពិតជានឹងអភ័យទោសឲ្យយើងឬ?
ចសព. ៨៦:៥; ដាន. ៩:៩; មីកា ៧:១៨
សូមមើលដែរ ២ពេ. ៣:៩
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ចសព. ៧៨:៤០, ៤១; ១០៦:៣៦-៤៦—ទោះជារាស្ត្ររបស់ព្រះយេហូវ៉ាបញ្ឈឺចិត្តលោកអស់ជាច្រើនដងក្ដី លោកនៅតែអភ័យទោសឲ្យពួកគេម្ដងហើយម្ដងទៀត
-
លូក. ១៥:១១-៣២—លោកយេស៊ូលើកឧទាហរណ៍អំពីការអភ័យទោសរបស់ព្រះយេហូវ៉ា ដោយរៀបរាប់អំពីសេចក្ដីមេត្តាករុណា និងរបៀបដែលឪពុកម្នាក់អភ័យទោសឲ្យកូនប្រុសដែលប្រព្រឹត្តអំពើអាក្រក់ ហើយបានប្រែចិត្ត
-
តើព្រះយេហូវ៉ាបានធ្វើអ្វីដើម្បីអភ័យទោសឲ្យយើង?
យ៉ូន. ១:២៩; អេភ. ១:៧; ១យ៉ូន. ២:១, ២
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ហេ. ៩:២២-២៨—សាវ័កប៉ូលពន្យល់ថា ព្រះយេហូវ៉ាអភ័យទោសឲ្យយើង ដោយសារលោកយេស៊ូបានលះបង់ជីវិតដើម្បីយើង
-
បប. ៧:៩, ១០, ១៤, ១៥—យ៉ូហានបានសរសេរថា ព្រះយេហូវ៉ាអភ័យទោសចំពោះអំពើខុសឆ្គងរបស់«មនុស្សមួយក្រុមធំ» ដោយសារពួកគេបានបង្ហាញជំនឿលើគ្រឿងបូជាលោះរបស់លោកយេស៊ូ
-
បើយើងចង់ឲ្យព្រះយេហូវ៉ាអភ័យទោសឲ្យយើង តើយើងត្រូវធ្វើអ្វីពេលអ្នកឯទៀតធ្វើខុសចំពោះយើង?
ម៉ាថ. ៦:១៤, ១៥; ម៉ាក. ១១:២៥; លូក. ១៧:៣, ៤; យ៉ា. ២:១៣
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
យ៉ូប ៤២:៧-១០—មុនព្រះយេហូវ៉ាធ្វើឲ្យយ៉ូបជាពីជំងឺ និងមានភាពចម្រុងចម្រើនឡើងវិញ លោកតម្រូវឲ្យយ៉ូបអធិដ្ឋានឲ្យបុរសបីនាក់ ដែលបានចោទប្រកាន់គាត់
-
ម៉ាថ. ១៨:២១-៣៥—លោកយេស៊ូបានលើកឧទាហរណ៍ចំៗអំពីសារៈសំខាន់ក្នុងការអភ័យទោសឲ្យអ្នកឯទៀត បើយើងចង់ឲ្យព្រះយេហូវ៉ាអភ័យទោសឲ្យយើង
-
តើការសារភាពកំហុសនិងការប្រែចិត្តយ៉ាងស្មោះសំខាន់យ៉ាងណា?
សកម្ម. ៣:១៩; ២៦:២០; ១យ៉ូន. ១:៨-១០
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ចសព. ៣២:១-៥; ៥១:១, ២, ១៦, ១៧—ក្រោយពីស្ដេចដាវីឌបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ គាត់មានអារម្មណ៍ឈឺចាប់និងមានចិត្តខ្ទេចខ្ទាំ។ រួចមក គាត់បានប្រែចិត្តយ៉ាងស្មោះ
-
យ៉ា. ៥:១៤-១៦—យ៉ាកុបពន្យល់ថា បើយើងធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ យើងត្រូវទៅជួបពួកអ្នកចាស់ទុំ
-
តើយើងត្រូវធ្វើការកែប្រែអ្វីខ្លះ បើយើងចង់ឲ្យព្រះយេហូវ៉ាអភ័យទោសឲ្យយើង?
សុភ. ២៨:១៣; អេ. ៥៥:៧; អេភ. ៤:២៨
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
១បស. ២១:២៧-២៩; ២ប្រ. ១៨:១៨-២២, ៣៣, ៣៤; ១៩:១, ២—ស្ដេចអាហាប់ពិបាកចិត្ត ពេលឮថាព្រះយេហូវ៉ានឹងដាក់ទោសគាត់ តែគាត់មិនបានប្រែចិត្តយ៉ាងស្មោះទេ។ ដូច្នេះ ព្រះយេហូវ៉ាមិនអភ័យទោសឲ្យគាត់ឡើយ ហើយបានអនុញ្ញាតឲ្យគេសម្លាប់គាត់
-
២ប្រ. ៣៣:១-១៦—ម៉ាណាសេជាស្ដេចអាក្រក់ណាស់ តែព្រះយេហូវ៉ានៅតែអភ័យទោសឲ្យគាត់ ដោយសារគាត់បានប្រែចិត្ត។ ម៉ាណាសេបានបង្ហាញថា គាត់ពិតជាបានកែខ្លួនមែន ដោយព្យាយាមបំបាត់ចោលការគោរពបូជារូបព្រះ ហើយលើកស្ទួយការគោរពប្រណិប័តន៍ពិតឡើងវិញ
-
បើយើងប្រែចិត្តយ៉ាងស្មោះ តើព្រះយេហូវ៉ាអភ័យទោសឲ្យយើងច្រើនប៉ុណ្ណា?
ចសព. ១០៣:១០-១៤; អេ. ១:១៨; ៣៨:១៧; យេ. ៣១:៣៤; មីកា ៧:១៩
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
២សាំ. ១២:១៣; ២៤:១; ១បស. ៩:៤, ៥—ទោះជាស្ដេចដាវីឌបានធ្វើខុសធ្ងន់ធ្ងរក៏ដោយ ព្រះយេហូវ៉ាអភ័យទោសឲ្យគាត់ ដោយសារគាត់បានប្រែចិត្ត។ ក្រោយមក លោកប្រាប់ថា ដាវីឌមានចិត្តស្មោះឥតងាករេ
-
តើតាមរបៀបណាលោកយេស៊ូបានធ្វើតាមគំរូព្រះយេហូវ៉ាដែលបម្រុងនឹងអភ័យទោស?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ម៉ាថ. ២៦:៣៦, ៤០, ៤១—ពេលលោកយេស៊ូត្រូវការកម្លាំងចិត្តខ្លាំងបំផុត ពួកអ្នកកាន់តាមជិតស្និទ្ធរបស់លោក បែរជាគេងលក់។ ប៉ុន្តែ លោកដឹងថាពួកគេអស់កម្លាំងខ្លាំងណាស់
-
ម៉ាថ. ២៦:៦៩-៧៥; លូក. ២៤:៣៣, ៣៤; សកម្ម. ២:៣៧-៤១—ពេត្រុសបដិសេធលោកយេស៊ូអស់បីដង តែលោកបានអភ័យទោសឲ្យគាត់ ដោយសារគាត់បានប្រែចិត្ត។ ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានលេចមកជួបពេត្រុសដោយផ្ទាល់។ រួចមក លោកបានផ្ដល់ឲ្យគាត់មានឯកសិទ្ធិពិសេសដើម្បីជួយក្រុមជំនុំ
-
តើយើងដឹងយ៉ាងដូចម្ដេចថាព្រះយេហូវ៉ានឹងមិនអភ័យទោសឲ្យមនុស្សទាំងអស់?
ម៉ាថ. ១២:៣១; ហេ. ១០:២៦, ២៧; ១យ៉ូន. ៥:១៦, ១៧
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ម៉ាថ. ២៣:២៩-៣៣—លោកយេស៊ូបានព្រមានពួកអ្នកជំនាញខាងច្បាប់ និងពួកផារិស៊ីថា ពួកគេនឹងប្រឈមមុខការផ្ដន្ទាទោសទៅកេហេណា ឬការបំផ្លាញចោលជារៀងរហូត
-
យ៉ូន. ១៧:១២; ម៉ាក. ១៤:២១—លោកយេស៊ូហៅយូដាសអ៊ីស្ការីយ៉ុតថា«កូននៃការបំផ្លាញ» ហើយប្រាប់ថាជនក្បត់នេះ បើមិនកើតមក នោះប្រសើរជាង
-
តើអ្វីអាចជួយយើងឲ្យព្រមអភ័យទោសឲ្យអ្នកឯទៀត?