លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី២៦

តើយើងអាចជួយថែទាំសាលប្រជុំយ៉ាងដូចម្ដេច?

តើយើងអាចជួយថែទាំសាលប្រជុំយ៉ាងដូចម្ដេច?

អេស្តូនី

ហ្ស៊ីមបាវេ

ម៉ុងហ្គោល

ព័រតូរីកូ

សាលប្រជុំទាំងអស់នៃសាក្សីព្រះយេហូវ៉ាលើកតម្កើងនាមដ៏បរិសុទ្ធរបស់ព្រះ។ ដូច្នេះហើយ យើងមានអារម្មណ៍ថា ការជួយថែទាំអគារនេះឲ្យស្អាតបាត សមរម្យ និងថ្លៃថ្នូរ នោះគឺជាឯកសិទ្ធិរបស់យើង ហើយនេះក៏ជាផ្នែកដ៏សំខាន់នៃការគោរពប្រណិប័តន៍បរិសុទ្ធរបស់យើងដែរ។ មនុស្សទាំងអស់អាចចូលរួមក្នុងកិច្ចការនេះបាន។

ស្ម័គ្រចិត្ដជួយបោសសម្អាតក្រោយពេលប្រជុំ។ ក្រោយរាល់កិច្ចប្រជុំ បងប្អូនប្រុសស្រីរីករាយក្នុងការបោសសម្អាតបន្ដិចបន្ដួចដើម្បីរៀបចំឲ្យសាលប្រជុំមានរបៀបរៀបរយ។ មួយសប្ដាហ៍ម្ដង មានការបោសសម្អាតយ៉ាងសព្វគ្រប់។ អ្នកចាស់ទុំជំនួយការខាងកិច្ចបម្រើជាអ្នកចាត់ចែងកិច្ចការនេះ តាមធម្មតាពួកគាត់ធ្វើតាមតារាងដែលបែងចែកការងារទាំងនោះ។ អាស្រ័យទៅលើតម្រូវការ បងប្អូនស្ម័គ្រចិត្ដបោសដី បូមធូលី ឬជូតឥដ្ឋ ជូតតុទូ រៀបចំកៅអី សម្អាតបន្ទប់ទឹក ជូតបង្អួចនិងកញ្ចក់ ចាក់ម្រាម ឬសម្អាតខាងក្រៅ និងថែសួនច្បារ។ យ៉ាងហោចណាស់ មួយឆ្នាំម្ដង បងប្អូនទុកពេលមួយថ្ងៃដើម្បីបោសសម្អាតគ្រប់ទីកន្លែងឲ្យបានសព្វគ្រប់។ បើយើងឲ្យកូនមកចូលរួមក្នុងការបោសសម្អាតនេះ នោះជួយបង្រៀនពួកគេចេះឲ្យតម្លៃកន្លែងគោរពប្រណិប័តន៍របស់យើង។—សាស្តា ៥:១

ស្ម័គ្រចិត្ដជួយជួសជុល។ ជារៀងរាល់ឆ្នាំ យើងត្រូវពិនិត្យមើលសាលប្រជុំរបស់យើងយ៉ាងល្អិតល្អន់ ទាំងខាងក្នុងនិងខាងក្រៅ។ ដោយមានការពិនិត្យមើលបែបនេះ នោះជួយបងប្អូនធ្វើគម្រោងសម្រាប់ការថែទាំជាទៀងទាត់ ហើយនេះអាចជួយកាត់បន្ថយការចំណាយរបស់យើង។ (របាក្សត្រទី២ ២៤:១៣; ៣៤:១០) ការសម្អាតនិងការជួសជុលថែទាំសាលប្រជុំ គឺជាការសំខាន់ណាស់ ព្រោះនេះជាកន្លែងគោរពប្រណិប័តន៍ព្រះ។ បើយើងចូលរួមក្នុងកិច្ចការនេះ នោះបង្ហាញថា យើងស្រឡាញ់ព្រះយេហូវ៉ានិងឲ្យតម្លៃចំពោះកន្លែងគោរពប្រណិប័តន៍របស់យើង។ (ទំនុកតម្កើង ១២២:១) នេះក៏ធ្វើឲ្យមនុស្សក្នុងតំបន់នោះស្ងើចសរសើរដែរ។—កូរិនថូសទី២ ៦:៣

  • ហេតុអ្វីយើងគួរថែទាំកន្លែងគោរពប្រណិប័តន៍របស់យើង?

  • តើមានការរៀបចំអ្វីដើម្បីថែទាំសាលប្រជុំរបស់យើងឲ្យនៅស្អាតជានិច្ច?