លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចាប់​ផ្ដើម​ការ​សន្ទនា

មេ​រៀន​ទី ២

ការសន្ទនាធម្មតា

ការសន្ទនាធម្មតា

គោល​ការណ៍​៖ ​«​ពាក្យ​មួយ​ម៉ាត់​ដែល​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎!​»។—សុភ. ១៥:២៣

អ្វី​ដែល​ភីលីព​ធ្វើ

១. សូម​មើល វីដេអូ ឬ​អាន​សកម្មភាព ៨:៣០, ៣១ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1.   ក. តើ​ដំបូង​ភីលីព​បាន​និយាយ​អ្វី​ទៅ​កាន់​គាត់?

  2.  ខ. ហេតុ​អ្វី​នេះ​ជា​របៀប​និយាយ​ធម្មតា​ដែល​ផ្ដល់​ឱកាស​ឲ្យ​​ភីលីព​បង្រៀន​សេចក្ដី​ពិត​ដល់​បុរស​នោះ?

តើ​គំរូ​ភីលីព​បង្រៀន​យើង​យ៉ាង​ណា?

២. បើ​យើង​មាន​ការ​សន្ទនា​ធម្មតា​ៗ​សិន នោះ​ទំនង​ជា​ធ្វើ​ឲ្យ​អ្នក​ដែល​យើង​និយាយ​ជា​មួយ​មាន​អារម្មណ៍​ស្រួល​ជាង ហើយ​គាត់​អាច​នឹង​ស្ដាប់​ការ​ផ្សព្វ​ផ្សាយ​របស់​យើង។

ធ្វើ​តាម​ភីលីព

៣. ចេះ​សង្កេត​មើល។ អ្នក​អាច​ដឹង​ច្រើន​ពី​បុគ្គល​ណា​ម្នាក់​ដោយ​មើល​កាយ​វិការ និង​ទឹក​មុខ​របស់​គាត់។ តើ​គាត់​ហាក់​ដូច​ជា​ចង់​និយាយ​ជា​មួយ​នឹង​អ្នក​ទេ? អ្នក​អាច​ប្រាប់​អំពី​អ្វី​មួយ​ក្នុង​គម្ពីរ ដោយ​គ្រាន់​តែ​សួរ​ថា​៖ ​«​តើ​អ្នក​ដឹង​ទេ​ថា . . . ?​»។ បើ​គាត់​មិន​ចង់​បន្ត​សន្ទនា មិន​ចាំ​បាច់​បង្ខំ​គាត់​ទេ។

៤. ចេះ​អត់​ធ្មត់។ កុំ​គិត​ថា​អ្នក​ត្រូវ​ចាប់​ផ្ដើម​និយាយ​អំពី​គម្ពីរ​ភ្លាម​ៗ​ឡើយ។ សូម​និយាយ​ពី​នេះ​ពី​នោះ​សិន រហូត​ដល់​មាន​ឱកាស​ល្អ​ដើម្បី​ចូល​សាច់​រឿង​ក្នុង​គម្ពីរ។ ជួន​កាល អ្នក​ប្រហែល​ជា​ត្រូវ​រង់​ចាំ​និយាយ​អំពី​គម្ពីរ​ជា​មួយ​នឹង​គាត់​នៅ​លើក​ក្រោយ។

៥. ចេះ​បត់​បែន។ ម្ចាស់​ផ្ទះ​ប្រហែល​ជា​ចាប់​ផ្ដើម​និយាយ​អំពី​អ្វី​ដែល​ខុស​ពី​អ្នក​បាន​រៀប​ចំ។ ដូច្នេះ អ្នក​គួរ​ចេះ​បត់​បែន​ដោយ​លើក​ឡើង​ចំណុច​ដែល​ទាក់​ទង​នឹង​សាច់​រឿង​របស់​គាត់ ទោះ​ជា​ចំណុច​នោះ​ផ្សេង​ពី​អ្វី​ដែល​អ្នក​បាន​រៀប​ចំ​ទុក​ក៏​ដោយ។