លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​១៧​-​២៣ ខែ​មិថុនា

ចម្រៀង​សរសើរ​ព្រះ ៥១​-​៥៣

ថ្ងៃ​ទី​១៧​-​២៣ ខែ​មិថុនា

ចម្រៀង​លេខ​៨៩ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជៀស​វាង​ពី​ការ​ធ្វើ​ខុស​ធ្ងន់​ធ្ងរ

​(​១០​នាទី​)

កុំ​គិត​ថា​ខ្លួន​មិន​ចេះ​ធ្វើ​ខុស​ឡើយ យើង​ទាំង​អស់​គ្នា​មាន​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ខុស​ឆ្គង (​ចសព. ៥១:៥; ២កូ. ១១:៣​)

រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ដើម្បី​ជួយ​អ្នក​ឲ្យ​បន្ត​ចូល​ទៅ​ជិត​លោក (​ចសព. ៥១:៦; w​១៩.០១ ទំ.១៥ វ.៤​-​៥​)

យក​ឈ្នះ​ចិត្ត​គំនិត​និង​បំណង​ប្រាថ្នា​ស្មោក​គ្រោក (​ចសព. ៥១:១០​-​១២; w​១៥ ១៥/៦ ទំ.១៥ វ.៥​-​៦​)

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ៥២:២​-​៤—តើ​បទ​គម្ពីរ​នេះ​បង្រៀន​យើង​អ្វី​អំពី​ការ​ប្រព្រឹត្ត​របស់​ដូអេក? (​it​-​1​-​E ទំ.៦៤៤​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ ​(​lmd មេ​រៀន​ទី​៧ ចំណុច​ទី​៣​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ​(​lmd មេ​រៀន​ទី​៤ ចំណុច​ទី​៤​)

៦. ត្រឡប់​ទៅ​ជួប

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ បង្រៀន​បុគ្គល​ម្នាក់​ឲ្យ​ស្គាល់​នាម​របស់​ព្រះ។ (​lmd មេ​រៀន​ទី​៩ ចំណុច​ទី​៥​)

៧. ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១១៥

៨. អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​កែ​ប្រែ​កំហុស

​(​១៥​នាទី​) ការ​ពិគ្រោះ។

ទោះ​ជា​យើង​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​នៅ​តែ​ធ្វើ​ខុស។ (​១​យ៉ូន. ១:៨​) ពេល​យើង​ធ្វើ​ខុស យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​ការ​អៀន​ខ្មាស ឬ​ការ​ភ័យ​ខ្លាច​រា​រាំង​យើង​មិន​ឲ្យ​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​វិញ ដើម្បី​សុំ​ការ​អភ័យ​ទោស​និង​ជំនួយ​ពី​លោក​ឡើយ។ (​១​យ៉ូន. ១:៩​) ជំហាន​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​កែ​ប្រែ​កំហុស គឺ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។

សូម​អាន ចម្រៀង​សរសើរ​ព្រះ ៥១:១, ២, ១៧ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

  • បើ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​ពាក្យ​សម្ដី​របស់​ដាវីឌ​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​វិញ ហើយ​សុំ​ជំនួយ​ពី​លោក​យ៉ាង​ដូច​ម្ដេច?

សូម​បង្ហាញ​វីដេអូ ជីវិត​កាល​យុវវ័យ តើ​ខ្ញុំ​អាច​កែ​ប្រែ​កំហុស​របស់​ខ្ញុំ​តាម​របៀប​ណា? រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​អ្វី​នាំ​ឲ្យ​ថាលីលេ​និង​ហូសេ​ធ្វើ​ខុស?

  • តើ​ពួក​គាត់​បាន​ធ្វើ​អ្វី​ដើម្បី​កែ​ប្រែ​កំហុស​របស់​ពួក​គាត់?

  • តើ​តាម​របៀប​ណា​ពួក​គាត់​បាន​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​ដូច្នេះ?

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​១២៩ និង​សេចក្ដី​អធិដ្ឋាន