ខិត្តប័ណ្ណព័ត៌មានសកល
សាក្សីព្រះយេហូវ៉ា តើពួកគេជាអ្នកណា?
សូមស្វែងយល់ថែមទៀតអំពីសាក្សីព្រះយេហូវ៉ា តើពួកគេធ្វើកិច្ចការអ្វី? ហើយតើពួកគេបានត្រូវរៀបចំឡើងយ៉ាងដូចម្ដេច?
សាក្សីព្រះយេហូវ៉ានិងក្រុមគ្រួសារ
សាក្សីព្រះយេហូវ៉ាព្យាយាមធ្វើតាមគោលការណ៍គម្ពីរក្នុងជីវិតក្រុមគ្រួសាររបស់ពួកគេ។ នេះជួយឲ្យស្វាមី ភរិយា និងកូនៗមានសុភមង្គល ដែលជាហេតុធ្វើឲ្យសមាជិកគ្រប់រូបក្នុងក្រុមគ្រួសារស្រឡាញ់គ្នា និងមានអារម្មណ៍ថាមានសុវត្ថិភាព។ ឪពុកម្ដាយចាត់ទុកការបង្រៀនកូនអំពីខ្នាតតម្រាក្នុងគម្ពីរ ថាជាតួនាទីដ៏សំខាន់មួយ។
សាក្សីព្រះយេហូវ៉ា សំណួរដែលមនុស្សជាច្រើនសួរអំពីពួកគេ
ចម្លើយចំពោះសំណួរ១០យ៉ាង ដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា។
សាក្សីព្រះយេហូវ៉ានិងការកាន់ជំហរអព្យាក្រឹតក្នុងរឿងនយោបាយ
សាក្សីព្រះយេហូវ៉ាកាន់ជំហរអព្យាក្រឹតក្នុងរឿងនយោបាយស្របទៅតាមសេចក្ដីបង្រៀនក្នុងគម្ពីរ។ រដ្ឋាភិបាលជាច្រើនទទួលស្គាល់ថា ការកាន់ជំហរអព្យាក្រឹតនោះជួយធ្វើឲ្យមានសន្តិភាព ហើយពួកគេក៏ទទួលថាសាក្សីព្រះយេហូវ៉ាជាពលរដ្ឋដែលគោរពតាមច្បាប់និងចេះចុះចូលជាមួយពួកអាជ្ញាធរ។
សាក្សីព្រះយេហូវ៉ានិងការជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍
សាក្សីព្រះយេហូវ៉ាចាត់ទុកការជួបជុំគ្នាជាមួយបងប្អូនរួមជំនឿគឺជាអ្វីសំខាន់ណាស់ដើម្បីពង្រឹងជំនឿរបស់ពួកគេ។ តាមធម្មតា ពួកគេជួបជុំគ្នាដើម្បីទទួលការអប់រំពីគម្ពីរនៅក្នុងអគារមួយដែលគេហៅថាសាលប្រជុំ ហើយកិច្ចប្រជុំនោះបើកជាសាធារណៈ។