លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​គួរ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? ភាគ​ទី២: ត្រៀម​ខ្លួន​ដើម្បី​ជ្រមុជ​ទឹក

តើ​ខ្ញុំ​គួរ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? ភាគ​ទី២: ត្រៀម​ខ្លួន​ដើម្បី​ជ្រមុជ​ទឹក

 បើ​ប្អូន​កំពុង​ធ្វើ​តាម​ខ្នាត​តម្រា​គម្ពីរ​និង​កំពុង​បណ្ដុះ​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ គឺ​ជា​ធម្មតា​ទេ​ដែល​ប្អូន​គិត​អំពី​ការ​ជ្រមុជ​ទឹក។ តើ​ប្អូន​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ប្អូន​បាន​ត្រៀម​ខ្លួន​ហើយ? a

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា

 តើ​ខ្ញុំ​ត្រូវ​មាន​ចំណេះ​ប៉ុណ្ណា?

 ការ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​មិន​មាន​ន័យ​ថា​យើង​ត្រូវ​ទន្ទេញ​ចាំ​ព័ត៌មាន ដូច​ជា​សិស្ស​ម្នាក់​ប្រហែល​ជា​ធ្វើ​ដើម្បី​ប្រឡង​ជាប់​ទេ។ ប៉ុន្តែ ប្អូន​នឹង​ត្រូវ​ប្រើ​«​សមត្ថភាព​រិះ​គិត​»​របស់​ប្អូន ដើម្បី​ឲ្យ​កាន់​តែ​ជឿ​ជាក់​ថា​អ្វី​ដែល​គម្ពីរ​បង្រៀន​ជា​សេចក្ដី​ពិត។ (​រ៉ូម ១២:១​) ជា​ឧទាហរណ៍​៖

 តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ខ្លះ?

 ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ប្អូន​មិន​ចាំ​បាច់​ត្រូវ​ល្អ​ឥត​ខ្ចោះ​ទេ។ ប៉ុន្តែ ប្អូន​គួរ​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្អូន​ពិត​ជា​ចង់‹ជៀស​ចេញ​ពី​ការ​ធ្វើ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ›។ (​ចម្រៀង​សរសើរ​ព្រះ ៣៤:១៤​) ជា​ឧទាហរណ៍​៖

 យោបល់​៖ ដើម្បី​ជួយ​ប្អូន​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​ជ្រមុជ​ទឹក សូម​អាន​ជំពូក​ទី​៣៧ ក្នុង​សៀវភៅ​សំណួរ​យុវវ័យ​ចង់​ដឹង និង​ចម្លើយ​ដែល​ស្រាយ​ចម្ងល់ ក្បាល​ទី​២។ សូម​កត់​សម្គាល់​ជា​ពិសេស​ក្នុង​ក្រដាស​លំហាត់ នៅ​ទំព័រ​ទី​៣០៨​និង​៣០៩។

a សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​ខ្ញុំ​គួរ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? ភាគ​ទី​១​»។ អត្ថបទ​នេះ​នឹង​បក​ស្រាយ​អត្ថន័យ​និង​សារៈ​សំខាន់​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក។